ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបង្កើតផ្នែកបំភ័ន្ធអក្ខរៈ

ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបង្កើតផ្នែកបំភ័ន្ធអក្ខរៈ - ảnh 1
លោកប្រធានរដ្ឋ Truong Tan Sang ប្រគល់គ្រឿងឥស្សរិយយសហូជីមិញជូនផ្នែកបំភ័ន្ធអក្ខរៈ

(VOVworld) - នាថ្ងៃទី១២ កញ្ញា ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០
ទិវាបង្កើតផ្នែកបំភ័ន្ធអក្ខរៈវៀតណាម ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang
បានចាត់ទុកថា នាបច្ចុប្បន្ន ស្ថានភាពពិភពលោក និងតំបន់បន្តមានបំរ៉ែបំរួលដ៏
ស្មុគស្មាញ បង្កប់នូវកត្តាជាច្រើនដែលបង្កអស្ថិរភាព ជាពិសេសគឺស្ថានភាពព្រំដែន
 កោះសមុទ្រ។ស្ថានភាពទាំងនោះបានដាក់ចេញសំរាប់ផ្នែកបំភ័ន្ធអក្ខរៈវៀតណាម
ការសាកល្បងដ៏ធំធេងនិងតម្រូវការថ្មីក្នុងការធានាដាច់ខាតនូវការសំងាត់សុវត្ថិ
ភាពព័ត៌មាននៃការដឹកនាំ បញ្ជាណែនាំរបស់បក្សនិងរដ្ឋក្នុងគ្រប់ស្ថានការណ៍៖
“ដោយតួនាទីជាផ្នែកវិទ្យាសាស្ត្របច្ចេកទេសសំងាត់ ជាពិសេសក្នុងវិស័យសន្តិ
សុខជាតិ ក្នុងដំណាក់កាលនាបច្ចុប្បន្ន ផ្នែកបំភ័ន្ធអក្ខរៈត្រូវការយកចិត្តទុកដាក់
និងវិនិយោគដើម្បីបង្កើតជំហានលោតផ្លោះ។ព្រមជាមួយនោះ​ផ្នែកបំភ័ន្ធអក្ខរៈ
ចាំបាច់ ត្រូវពង្រីកនូវតួនាទីជាកម្លាំងជំនាញការពារព័ត៌មានសំងាត់របស់រដ្ឋ
ម្ចាស់ការ សេនាធិការសំរាប់បក្ស រដ្ឋ អំពីខ្លឹមសារទាក់ទិនដល់ទិសដៅ យុទ្ធ
សាស្ត្រអភិ វឌ្ឍន៍វិស័យការពារសំងាត់ សុវត្ថិភាពព័ត៌មានជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ