ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមមហាពិធីវិសាខបូជា២៥៦០-២០១៦

ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមមហាពិធីវិសាខបូជា២៥៦០-២០១៦ - ảnh 1
ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមមហាពិធីវិសាខបូជា២៥៦០-២០១៦

          (VOV)_នាថ្ងៃទី២១ ឧសភា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅមហាពិធីវិសាខ
បូជា ២០១៦-ព,ស ២៥៦០ និងឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៣៥ ​ទិវា​
បង្កើតសមាគមពុទ្ធសាសនាវៀតណាម( 1981-2016)។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ
 ​លោក Tran Dai Quang បានថ្លែងថា៖

          “ ក្នុងរយៈពេល៣៥ឆ្នាំកន្លងទៅ ចាប់ពីពេលបង្កើតមក សមាគមពុទ្ធសាសនា
​វៀត​ណាមបានពង្រឹងនិងពង្រីកជានិច្ច បង្កើតឡើងរបត់សំខាន់ដ៏ភ្លឺស្វាង ក្នុងប្រវត្តិ
សាស្ត្រ​ពុទ្ធសាសនាវៀតណាម។ ដោយមានទិសស្លោក៖ ព្រះធម្ម -ជនជាតិ-សង្គមនិយម។​
សមាគមពុទ្ធសាសនាវៀតណាម បន្តពង្រីកប្រពៃណីដ៏ល្អប្រសើរ តួនាទីសម្រប​សម្រួល
 សាមគ្គីភាព ឯកភាព សកម្ម រួមវិភាគទានចំពោះបុព្វហេតុផ្លសា់ប្តូរថ្មី ​ឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម និងធ្វើសមាហរណកម្ម។ ទំនាក់ទំនងរបស់​សមាគមពុទ្ធ
សាសនា បន្តបានបើកទូលាយ ជាស្ពានតភ្ជាប់់សំខាន់ ដើម្បិប្រជាពលរដ្ឋ ពុទ្ធសាស
និកវៀតណាមនៅឯបរទេសឆ្ពោះទៅមាតុប្រទេស កសាងប្រទេសជាតិ រួម​ចំណែក
លើកកំពស់តួនាទីរបស់ពុទ្ធសាសនាវៀតណាម និងរូបភាពដ៏ល្អស្អាត របស់​ទឹកដី និង
មនុស្សវៀតណាមជាមួយមិត្តភក្តិអន្តរជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ