ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមសន្និសីទកំពូលអង្គភាពអាជីវកម្ម APEC

ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមសន្និសីទកំពូលអង្គភាពអាជីវកម្ម APEC - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (រូបថត៖TTXVN)

(VOVworld) - នាព្រឹកថ្ងៃទី១៧ វិច្ឆិកា សន្និសីទកំពូលអង្គភាពអាជីវកម្មនៃវេទិការ
សហប្រតិបតិ្តការសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០១៥ បានប្រព្រឹត្តទៅ
នៅរដ្ឋធានីម៉ានីលរបស់ហ្វីលីពីន។ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ជា
មេដឹកនាំជាន់ខ្ពស់តែមួយរូបដែលត្រូវបានអញ្ជើញចូលរួមនិងថ្លែងមតិក្នុងថានៈជា
ភ្ញៀវពិសេសនៅសន្និសីទក្រោមប្រធានបទ “យុទ្ធសាស្ត្រដើម្បីកំណើន សម ភាពនិង
ម្ចាស់ការ”។ថ្លែងមតិនៅទីនេះ លោក Truong Tan Sang បានសង្កត់ធ្ងន់ថា តំបន់អាស៊ី-
ប៉ាស៊ីហ្វិកកំពុងស្ថិតនៅក្នុងកាលៈទេសៈមានលក្ខណៈលោតផ្លោះនិងប្រកបដោយ
យថាទស្សន៍ក្លាយទៅជាសហគមន៍សន្តិភាព ស្ថិរភាព វឌ្ឍនភាព និងសម្បូររុង
រឿង។

ស្ដីពីយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម លោក Truong Tan Sang បានលើកច្បាស់
ថា វៀតណាមកំពុងជំរុញខ្លាំងកំណែទម្រង់បែបបទ កែលំអរប្រព័ន្ធច្បាប់ រដ្ឋបាល
បរិយាកាសអាជីវកម្មនៅក្នុងប្រទេស។ដោយមានការសំរេចការចរចារ លើកិច្ច
ព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន៤ក្នុងឆ្នាំ២០១៥ វៀតណាមកំពុងក្លាយ ទៅជា
កន្លែងតភ្ជាប់សំខាន់នៃបណ្ដាញផលិតកម្មនានានិងខ្សែចង្វាក់តំលៃនៅតំបន់និង
ពិភពលោក។បណ្ដាអង្គភាពអាជីវកម្មចូលរួមសន្និសីទបានអះអាងថា នឹងបង្កើន
សកម្មភាពធ្វើអាជីវកម្ម វិនិយោគនៅវៀតណាម ដើម្បីក្ដាប់យក ឱកាសនិងសក្ដា
នុភាពសហប្រតិបតិ្តការថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ