ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមសន្និសីទសមភាពភេទនិងផ្តើមគំនិតទូទាំងពិភពលោក
|
ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមសន្និសីទសមភាពភេទនិងផ្តើមគំនិតទូទាំងពិភពលោក |
(VOV)_នាថ្ងៃទី២៧កញ្ញា តាមម៉ោង New York ក្នុងក្របខ័ណ្ឌបណ្ដាសកម្មភាព
នៅខាងក្រៅសន្និសីទកំពូលអង្គការសហប្រជាជាតិនេះ ប្រធានរដ្ឋវៀតណាម លោក
Truong Tan Sang បានអញ្ជើញចូលរួមសន្និសីទថ្នាក់ដឹកនាំទូទាំងពិភពលោក អំពី
សមភាពភេទ និងផ្តល់សិទ្ធិសំរាប់នារី ដោយអគ្គលេខាធិការ អង្គការសហប្រជាជាតិ
លោក Ban Ki Moon និងប្រធានរដ្ឋចិន លោក Xin Jin Ping ធ្វើសហអធិបតី។
ថ្លែងមតិនៅក្នុងសន្និសីទលើកនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan
Sang បានអះអាងថា៖វៀតណាមនឹងប្រកៀកស្មារជានិច្ចជាមួយអង្គការសហប្រជា
ជាតិ និងអង្គការអន្តរជាតិនានា ក្នុងការខំប្រឹងប្រែងរួម ធានាសិទ្ធិសមភាពភេទ និង
ជំរុញការអភិវឌ្ឍន៍ជឿនលឿនសំរាប់នារី សង្កតធ្ងន់ទៅលើសមិទ្ធិផលរបស់វៀត
ណាម ក្នុងការកសាងក្របខ័ណ្ឌច្បាប់ របៀបរបប និងយុទ្ធសាស្ត្រជាតិអំពីសមភាព
ភេទ ក៏ដូចជាការរួមផ្សុំសមភាពភេទចូលក្នុងយុទ្ធសាស្ត្រ កម្មវិធីជាតិស្ដីពីការអភិវឌ្ឍន៍នៅវៀតណាម។
នាថ្ងៃដដែល ប្រធានរដ្ឋ លោក Truong Tan Sang ក៏បានអញ្ជើញចូលរួមសន្និសីទ
ប្រចាំឆ្នាំ ស្ដីពីការផ្តើមគំនិតថ្មីទូទាំងពិភពលោក ( CGI) ២០១៥ ដោយអតីតប្រធានាធិ
បតីអាមេរិក លោក Bill Clinton រៀបចំឡើង។ ក៏ក្នុងឱកាសនេះដែរ ប្រធានរដ្ឋ លោក
Truong Tan Sang ក៏មានជំនួបសន្ទនាជាមួយអតីតប្រធានាធិបតីអាមេរិក លោក Bill Clinton ផងដែរ៕