ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញការងារនៅខេត្ត Bac Ninh
|
ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញការងារនៅខេត្ត Bac Ninh |
(VOV)_នាថ្ងៃទី៦មិនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានដឹកនាំ
គណៈប្រតិភូមជ្ឈឹមទៅបំពេញការងារនៅខេត្ត Bac Ninh (ភាគខាងជើងវៀតណាម)។
នៅក្នុងជំនួបធ្វើការនេះ ប្រធានរដ្ឋបានសម្ដែងនូវក្តីសប្បាយរីករាយ និងវាយតំលៃ
ខ្ពស់ចំពោះសមិទ្ធិផលដែលខេត្ត Bac Ninh ទទួលបានក្នុងរយៈពេលកន្លងទៅ។
ទន្ទឹមនឹងនោះ ប្រធានរដ្ឋក៏បានស្នើខេត្ត Bac Ninh ត្រូវបន្តផ្លាស់ប្តូរថ្មី ដើម្បីមានជំ
ហានលោតផ្លោះទៅលើផ្លូវអភិវឌ្ឍន៍ សមស្របជាមួយសក្ដានុភាព ឧត្តមភាពរបស់
ខ្លួន និងត្រូវប្រមូលផ្តុំបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស ឆ្លើយតបនឹងតម្រូវការ
កាន់តែខ្ពស់ក្នុងដំណើការធ្វើសមាហរណកម្ម ក្នុងដំណាក់កាលថ្មី៖
“ ខេត្តត្រូវយកចិត្តទុកដាក់ បង្កលក្ខណះសំរាប់អង្គភាពអាជីវកម្មនៅក្នុងតំបន់
បន្តអភិវឌ្ឍន៍ ។ ស្វែងរកគ្រប់វិធានការ ដើម្បីបង្កើនបន្ថែមបរិមាណអង្គភាពអាជីវកម្ម
ប្រើប្រាស់ផលិតផលក្នុងប្រទេស។ ដើម្បីត្រៀមរៀបចំ មិនគ្រាន់តែតំបន់ប៉ុណ្ណោះទេ
ថែមទាំងមជ្ឈឹមក៏ត្រូវមានគោលនយោបាយដែរ។”