ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញការងារនៅមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ Nho Quan-Ninh Binh

ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញការងារនៅមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ Nho Quan-Ninh Binh - ảnh 1
ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញការងារនៅមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ Nho Quan-Ninh Binh

(VOV)_ក្នុងឱកាស​ឆ្នាំថ្មីប្រពៃណី២០១៧ នា ថ្ងៃទី១០មករា ប្រធាន​រដ្ឋវៀតណាម 
លោកTran Dai Quang បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូន​អំណោយ ​និងជូនពរ​ឆ្នាំថ្មី 
ចំពោះបណ្ដាយុទ្ធជនពិការ យុទ្ធជនជំងឺ ដែល​កំពុង​ទទួលការថែទាំ នៅក្នុងមជ្ឈមណ្ឌល
ថែទាំយុទ្ធជនពិការ Nho Quan (  ខេត្ត Ninh Binh)។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋបាន
សង្កត់ធ្ងន់ថា៖ ការ​ថែទាំ​យុទ្ធជន​ពិការ​យុទ្ធជនជំងឺជាគោលការណ៍មុនក៏ដូចជាក្រោយ
របស់បក្ស រដ្ឋ និងប្រជាជន ​បង្ហាញនូវប្រពៃណី និងសិលធម៌” ផឹកទឹកនឹកដល់ប្រភព
ដើម”របស់ប្រជាជាតិ។ ប្រធានរដ្ឋ លោក Tran Dai Quang មានគោលបំណងថា៖ ថ្នាក់
ដឹកនាំខេត្ត Ninh Binh និងស្រុក Nho Quan បន្តយកចិត្តទុកដាក់ បង្កលក្ខណះងាយ
ស្រួលដើម្បី​មជ្ឈមណ្ឌលនេះកាន់តែល្អស្អាតថែមទៀត ដើម្បីយុទ្ធជនពិការ និងយុទ្ធជន
ជំងឺ​ទទួលបានការថែទាំសុខភាពល្អថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ