ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅ Tanzania
|
ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅ Tanzania |
(VOV)_នាព្រឹកថ្ងៃទី៩មិនា(តាមម៉ោងហាណូយ) ប្រធានរដ្ឋវៀតណាម លោក
Truong Tan Sang និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅ
ដល់ព្រលានយន្តហោះ Julius Nyerere ទីក្រុង Dar Es Salaam ចាប់ផ្តើមដំណើរ
ទស្សនកិច្ចថ្នាក់រដ្ឋ នៅសាធារណរដ្ឋឯកភាពTanzania តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតី លោក Jonh Magufuli ។ ដំណើរទស្សនកិច្ចលើកនេះនឹងជំរុញទំនាក់
ទំនងមិត្តភាពដ៏ល្អប្រសើរ និងសហប្រតិបត្តិការលើច្រើនវិស័យរវាងប្រទេសទាំងពីរ។
ទទួលប្រធានរដ្ឋ លោក Truong Tan Sang និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម
នៅព្រលានយន្តហោះមានរដ្ឋមន្ត្រីក្រសួងការបរទេស សហប្រតិបត្តិការអន្តរជាតិ តំ
បន់និងអាហ្វ្រីកខាងកើត រួមជាមួយមន្ត្រីនៃក្រសួងការបរទេស Tanzania ឯកអគ្គរដ្ឋ
ទូតវៀតណាមប្រចាំនៅ Tanzania លោក Vo Thanh Nam និងកម្មាភិបាល សហគមន៍
ជនវៀតណាមនៅ Tanzaniaទៀតផង។
ពិធីទទួលប្រធានរដ្ឋ លោក Truong Tan Sang ត្រូវបានរៀបចំឡើងដ៏មហោឡា
រឹកសំរាប់អ្នកប្រមុខរដ្ឋ នៅវិមានប្រធានាធិបតី។
តាមគំរោង ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១មិនា ប្រធានរដ្ឋ លោក Truong Tan Sang
នឹងជួបសន្ទនាជាមួយប្រធានាធិបតី ថ្នាក់ដឹកនាំរដ្ឋសភា និងគណៈបក្សបដិវត្តន៍
Tanzania (CMM) ផងដែរ។ នៅជំនួបទាំងនេះ ភាគីទាំងពីរនឹងពិភាក្សាអំពីវិធានការ
ជាក់ស្ដែងសំដៅបង្កើនទំនាក់ទំនង សហប្រតិបត្តិការប្រពៃណី និងកិច្ចសហប្រតិ
បត្តិការលើច្រើនវិស័យ រវាងវៀតណាម និង Tanzania ជំរុញកិច្ចសហប្រតិបត្តិការ
ទ្វេភាគី ពិសេសគឺក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម និងសំណង់៕