ប្រធានរដ្ឋវៀតណាមអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីនៅខេត្ត Nghe An

ប្រធានរដ្ឋវៀតណាមអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីនៅខេត្ត Nghe An - ảnh 1
ប្រធានរដ្ឋវៀតណាមអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីនៅខេត្ត Nghe An

          (VOV)_នាថ្ងៃទី១១ កុម្ភះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន
​អញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីបក្សភាគ រដ្ឋអំណាច ប្រជាជន​ និង
បណ្ដាកងកម្លាំងប្រដាប់អាវុធនៅខេត្ត Nghe An ( ភាគកណ្ដាល​វៀតណាម)​។​ជូន
អំណោយសំរាប់ជនក្រីក្រ ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin
នៅឃុំ My Son និង Nhan Sonស្រុក  Do Luong ខេត្ត Nghe An ប្រធានរដ្ឋ​បាន​វាយ
តំលៃខ្ពស់ចំពោះការដែលបក្សភាគ រដ្ឋអំណាចតំបន់បានយកចិត្តទុកដាក់ថែទាំជីវ
ភាពរស់នៅខាងសម្ភារះ ស្មារតីរបស់ប្រជាជននិយាយរួម បណ្ដាគ្រួសារគោល
នយោបាយនិងជនក្រីក្រនិយាយដោយឡែក ដោយទង្វើជាក់ស្ដែងនានា។ ជូនព
រឆ្នាំថ្មី​បណ្ដាយុទ្ធជននៅយោធភូមិភាគទី៤ ​លោក Truong Tan Sang បាន​វាយ​តំលៃ
ខ្ពស់ចំពោះថ្នាក់ដឹកនាំអង្គភាពដែលបានយកចិត្តទុកដាក់ ថែទាំ បំប៉ន់ចំណេះដឹង
ខាង​នយោបាយសំរាប់កងទ័ព​ទាំងមូល បង្កើនការធ្វើសមយុទ្ធ លើកកំពស់កម្លាំង
​ប្រយុទ្ធប្រឆាំងរបស់កងកម្លាំងប្រដាប់អាវុធ សកម្មចូលរួមកម្មវិធីកសាងជនបទថ្មី 
បង្កានិងទប់ទល់គ្រោះធម្មជាតិ កាត់បន្ថយភាពក្រីក្រ។ លោក  ប្រធានរដ្ឋ  Truong
 Tan Sang បានសង្កត់ធ្ងន់ថា៖ ឆ្នាំ ២០១៥ ជាពេលវេលាប្រទេសជាតិធ្វើ​សមាហរ
ណកម្មទៅក្នុងសេដ្ឋកិច្ចតំបន់និងពិភពលោកយ៉ាងទូលំទូលាយ​ដូច្នេះ ​កងកម្លាំង
ប្រដាប់អាវុធត្រូវបង្កើនការងារនយោបាយ សតិអារម្មណ៍ អនុវត្តល្អនូវការងារកិច្ច
ការបរទេសការពារប្រទេស …លៗ

          ក្នុងឱកាសនេះដែរ លោក  ប្រធានរដ្ឋ  Truong Tan Sang បានអញ្ជើញ​ទៅអុជ
ធូបរំលឹកវិញ្ញាណក្ខ័ន្ឌលោកប្រធានហូជីមិញ នៅមណ្ឌលកេរ្ត៍ដំណែល Kim Lien
ស្រុក Nam Dan ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ