ប្រធានរដ្ឋវៀតណាមអញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Binh Dinh

ប្រធានរដ្ឋវៀតណាមអញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Binh Dinh - ảnh 1
កម្មករនៅទីក្រុង Quy Nhon ខេត្ត Binh Dinh កែច្នៃដំបូងត្រីធូណាមហាសាគរ (រូបថត៖TTXVN)

(VOVworld) - នាព្រឹកថ្ងៃទី៣១ តុលា នៅកំពង់ផែរនេសាទ Quy Nhon ភាគកណ្ដាល
វៀតណាម បានប្រព្រឹត្តទៅពិធីផ្ទេរទទួលបច្ចេកវិទ្យានិងឧបករណ៍ នេសាទត្រីធូណា
មហាសាគររបស់ជប៉ុនជូនអ្នកនេសាទ​ខេត្ត Binh Dinh។នេះជា វគ្គផ្ទេរទទួលដំបូងក្នុង
គំរោងការណ៍ផ្ទេរប្រគល់បចេ្ចកវិទ្យានិងឧបករណ៍នេសាទជូនអ្នកនេសាទរៀបចំ
ឡើងដោយគណៈកម្មាធិការប្រជាជនខេត្ត Binh Dinh សហ ការជាមួយស្ថាប័នសហ
ប្រតិបតិ្តការអន្តរជាតិជប៉ុន។
នៅទីនេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang រួមជាមួយថ្នាក់ដឹកនាំក្រសួង
កសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម រដ្ឋអំណាចខេត្ត Binh Dinh ព្រម ទាំងអ្នកនេ
សាទបានធ្វើក្សិណសាក្សីពិធីចុះហត្ថលេខាលើអនុស្សរណៈយោគ យល់សហប្រតិ
បតិ្តការរវាងមហាវិទ្យាល័យជប៉ុន Kagoshima និងខេត្ត Binh Dinh ក្នុងការស្រាវជ្រាវ
សក្ដានុភាពជលផល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ