ប្រធានរដ្ឋវៀតណាមអញ្ជើញរៀបចំពិធីជប់លៀងសាយភាជន៍អបអរសាទរប្រធានាធិបតីប៉ូឡូញ

(VOVWORLD) - នាយប់ថ្ងៃទី ២៨ វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវបានអញ្ជើញរៀបចំពិធីជប់លៀងសាយភាជន៍អបអរសាទរប្រធានាធិបតីប៉ូឡុញលោក Andreij Duda និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់ប៉ូឡូញ។
ប្រធានរដ្ឋវៀតណាមអញ្ជើញរៀបចំពិធីជប់លៀងសាយភាជន៍អបអរសាទរប្រធានាធិបតីប៉ូឡូញ - ảnh 1 ប្រធានរដ្ឋវៀតណាមអញ្ជើញរៀបចំពិធីជប់លៀងសាយភាជន៍អបអរសាទរប្រធានាធិបតីប៉ូឡូញ

(VOVworld) – នាយប់ថ្ងៃទី ២៨ វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវបានអញ្ជើញរៀបចំពិធីជប់លៀងសាយភាជន៍អបអរសាទរប្រធានាធិបតីប៉ូឡុញលោក Andreij Duda និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់ប៉ូឡូញ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានបូកសករុបលទ្ធផលនៃការចរចាប្រកបដោយជោគជ័យល្អប្រសើរបណ្ដាឯកសារសហប្រតិបត្តិការសំខាន់ៗដែលត្រូវបានចុះហត្ថលេខាក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់ប្រធានាធិបតីប៉ូឡូញ លោក Andreij Duda។ ប្រធានរដ្ឋវៀតណាមបានសម្តែងជំនឿជាក់ថា៖ ទំនាក់ទំនង មិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងប៉ូឡូញនឹងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃដើម្បីផលប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរដើម្បីសន្តិភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងលើពិភពលោក។ រីឯខ្លួនវិញប្រធានាធិបតីប៉ូឡូញលោក Andreij Duda សង្កត់ធ្ងន់ថា៖ បណ្ដាកិច្ចព្រមព្រៀងសំខាន់ដែលត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះបានបង្កើតគ្រឹះស្ថានរឹងមាំដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ