ប្រធានរដ្ឋវៀតណាមអញ្ជើញអុជធូបទានរំលឹកវិញ្ញាណក្ខន្ធថ្នាក់ដឹកនាំបក្ស និងរដ្ឋដែលបានទទួលមរណភាព និងអញ្ជើញសួរសុខទុក្ខអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ

(VOVWORLD) - លោកប្រធានរដ្ឋ Vo Van Thuong បានអញ្ជើញអុជធូបទានរំលឹកវិញ្ញាណក្ខន្ធអគ្គលេខាបក្សលោក Truong Chinh - ថ្នាក់ដឹកនាំដែលបានកាន់តំណែងជាអគ្គលេខាបក្សចំនួន ៣ លើក និងជាប្រធានក្រុមប្រឹក្សារដ្ឋពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ១៩៨៧ ។
ប្រធានរដ្ឋវៀតណាមអញ្ជើញអុជធូបទានរំលឹកវិញ្ញាណក្ខន្ធថ្នាក់ដឹកនាំបក្ស និងរដ្ឋដែលបានទទួលមរណភាព និងអញ្ជើញសួរសុខទុក្ខអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ - ảnh 1លោកប្រធានរដ្ឋ Vo Van Thuong បានអញ្ជើញអុជធូបទានរំលឹកវិញ្ញាណក្ខន្ធអគ្គលេខាបក្សលោក Truong Chinh - ថ្នាក់ដឹកនាំដែលបានកាន់តំណែងជាអគ្គលេខាបក្សចំនួន ៣ លើក និងជាប្រធានក្រុមប្រឹក្សារដ្ឋពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ១៩៨៧។ រូបថត៖ VOV

ក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំ ២០២៤ នាថ្ងៃទី ៤ កុម្ភៈ តាមប្រពៃណីជាតិ ក្នុងនាមជាថ្នាក់ដឹកនាំបក្ស និងរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញទៅអុជធូបទានរំលឹកវិញ្ញាណក្ខន្ធថ្នាក់ដឹកនាំបក្ស រដ្ឋដែលបានទទួលមរណភាព និងអញ្ជើញសួរសុខទុក្ខ ជូនពរបុណ្យតេតដល់ថ្នាក់ដឹកនាំបក្ស និងរដ្ឋនៅភូមិសាស្ត្រទីក្រុងហាណូយ។

លោកប្រធានរដ្ឋ Vo Van Thuong បានអញ្ជើញអុជធូបទានរំលឹកវិញ្ញាណក្ខន្ធអគ្គលេខាបក្សលោក Truong Chinh - ថ្នាក់ដឹកនាំដែលបានកាន់តំណែងជាអគ្គលេខាបក្សចំនួន ៣ លើក និងជាប្រធានក្រុមប្រឹក្សារដ្ឋពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ១៩៨៧ ។ លោកគឺជាមនុស្សឈានមុខក្នុងការតស៊ូយ៉ាងប្ដូរផ្ដាច់ចំពោះទស្សនៈអភិរក្ស យន្តការការិយាល័យធិបតេយ្យ និងការឧបត្ថម្ភធន។ ប្រទេសជាតិទទួលបានសមិទ្ធិផលលេចធ្លោដូចបច្ចុប្បន្ននេះបានអះអាងពីភាពត្រឹមត្រូវនៃបុព្វហេតុនផ្លាស់ប្ដូរថ្មី ដែលអគ្គលេខាបក្ដលោក Truong Chinh បានលើកសំណើ និងបំផុសឡើង។

ប្រធានរដ្ឋលោក Vo Van Thuong ក៏បានអញ្ជើញអុជធូបទានរំលឹកដល់វិញ្ញាណក្ខន្ធលោកនាយឧត្តមសេនីយ៍ Tran Dai Quang ប្រធានរដ្ឋវៀតណណាមចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨។ ក្នុងរយៈពេលជាង ៩០០ ថ្ងៃកាន់តំណែងជាប្រមុខរដ្ឋ ជាមួយនឹងការខិតខំប្រឹងប្រែងមិនចេះនឿយហត់ លោកប្រធានរដ្ឋ Tran Dai Quang បានបន្សល់ទុកនូវអារម្មណ៍យ៉ាងជ្រាលជ្រៅក្នុងដួងចិត្តមិត្តភក្តិអន្តរជាតិ រួមចំណែកលើកកម្ពស់ឋានៈ និងកិត្យានុភាពរបស់ប្រទេសជាតិ។

ក្នុងឱកាសឆ្នាំថ្មី ប្រធានរដ្ឋលោក Vo Van Thuong បានអញ្ជើញទៅសួរសុខទុក្ខអតីតប្រធានរដ្ឋលោក Tran Duc Luong និងអតីតប្រធានរដ្ឋលោក Nguyen Xuan Phuc។ ប្រធានរដ្ឋ លោក Vo Van Thuong បានស្នើឲ្យអតីតថ្នាក់ដឹកនាំបន្តរួមវិភាគទានជាកម្លាំងកាយចិត្ត បញ្ញានិងបទពិសោធន៍ ដើម្បីរួមចំណែកថែមទៀតដល់ការអភិវឌ្ឍរបស់ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ