ប្រធានរដ្ឋស្តីទីលោកស្រី Dang Thi Ngoc Thinh អញ្ជើញទទួលជួបជាមួយអតីតប្រធានាធិបតីម៉ូហ្សំប៊ិច

(VOVWORLD) - នាថ្ងៃទី២៩ខែកញ្ញា ប្រធានរដ្ឋវៀតណាមស្តីទី លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួល ជួបសន្ទនាជាមួយលោក Armando Emilio Guebuza អតីតប្រធានាធិបតីសាធារណរដ្ឋម៉ូសំប៊ិច ក្នុងឱកាសមកដល់ វៀតណាមដើម្បីគោរពវិញ្ញាណក្ខ័ន្ធសពលោកប្រធានរដ្ឋTran Dai Quang។ 
ប្រធានរដ្ឋស្តីទីលោកស្រី Dang Thi Ngoc Thinh អញ្ជើញទទួលជួបជាមួយអតីតប្រធានាធិបតីម៉ូហ្សំប៊ិច - ảnh 1ប្រធានរដ្ឋស្តីទី លោកស្រី Dang Thi Ngoc Thinh អញ្ជើញទទួលជួបជាមួយអតីតប្រធានាធិបតីម៉ូសំប៊ិច  

នៅឯពិធីនេះ ប្រធានរដ្ឋវៀតណាមស្តីទីលោកស្រី Dang Thi Ngoc Thinh បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងឋានៈរបស់ប្រទេសម៉ូសំប៊ិកនៅអាហ្វ្រិកខាងត្បូងនិយាយដោយ ឡែកនិងអាហ្វ្រិកនិយាយរួម។ លោកស្រីបានជឿជាក់ថា  ម៉ូសំប៊ិចនឹងរៀបចំការបោះ ឆ្នោតថ្នាក់តំបន់ប្រកបដោយជោគជ័យ ដែលនឹងប្រព្រឹត្តទៅនាខែតុលាខាងមុខ។

លោកស្រី Dang Thi Ngoc Thinh បានលើកឡើងថា វៀតណាមជានិច្ចកាល យកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយម៉ូសំប៊ិកនិងចាត់ទុក ម៉ូសំប៊ិកជាដៃគូអាទិភាពរបស់ខ្លួននៅទ្វីបអាហ្វ្រិក។ ឈរលើស្មារតីនេះ លោកស្រី Dang Thi Ngoc Thinh បានស្នើឲ្យប្រទេសទាំងពីរ រក្សាការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ក្នុងពេលខាងមុខនិងរង់ចាំទទួលស្វាគមន៍ប្រធានាធិបតី Filipe Nyusi មកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ។

ប្រធានរដ្ឋស្តីទីលោកស្រី Dang Thi Ngoc Thinh អញ្ជើញទទួលជួបជាមួយអតីតប្រធានាធិបតីម៉ូហ្សំប៊ិច - ảnh 2 ទិដ្ឋភាពនៃជំនួប 

រីឯអតីតប្រធានាធិបតីម៉ូសំប៊ិក បានវាយតម្លៃខ្ពស់ ចំពោះការរួមចំណែកយ៉ាងសកម្មរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រ ទេសនិងទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។ លោកបានចាត់ទុកថា ទោះបីជា មានភូមិសាស្ត្រឆ្ងាយក៏ដោយ ប៉ុន្តែមនោសញ្ជេតនារវាងប្រជាជនៃប្រទេសទាំងពីរនៅតែមានភាពស្និទ្ធស្នាលជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ