ប្រធានរដ្ឋស្តីទីលោកស្រី Vo Thi Anh Xuan អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតកម្ពុជា ស្វីស និងម៉ាឡេស៊ីមកជូនសារតាំង

(VOVWORLD) - នាព្រឹកថ្ងៃទី ២២ ខែកុម្ភៈ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋស្តីទី លោកស្រី Vo Thi Anh Xuan បានទទួលជួបឯកអគ្គរាជទូតកម្ពុជា ឯកអគ្គរដ្ឋទូតស្វីស និងឯកអគ្គរដ្ឋទូតម៉ាឡេស៊ី អញ្ជើញមកជូនសារតាំង។

ប្រធានរដ្ឋស្តីទីលោកស្រី  Vo Thi Anh Xuan អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតកម្ពុជា ស្វីស និងម៉ាឡេស៊ីមកជូនសារតាំង - ảnh 1ប្រធានរដ្ឋស្តីទី លោកស្រី Vo Thi Anh Xuan និងឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាលោកស្រី  ជា គឹមថា ក្នុងពិធីជូនសារតាំង (រូបថត៖ TTXVN)

អញ្ជើញទទួលជួបលោកស្រី ជា គឹមថា ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម និងជាឯកអគ្គរដ្ឋទូតស្ត្រីដំបូងគេរបស់កម្ពុជាប្រចាំប្រទេសវៀតណាម ប្រធានរដ្ឋស្តីទី លោកស្រី Vo Thi Anh Xuan បានជឿជាក់ថា លោកស្រីឯកអគ្គរាជទូតនឹងទទួលបានជោគជ័យក្នុងអាណត្តិបេសកកម្មការទូតរបស់ខ្លួន  រួមចំណែកលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ក្រោមបាវចនានៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង។

ប្រធានរដ្ឋស្តីទីលោកស្រី  Vo Thi Anh Xuan អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតកម្ពុជា ស្វីស និងម៉ាឡេស៊ីមកជូនសារតាំង - ảnh 2ប្រធានរដ្ឋស្តីទីលោកស្រី Vo Thi Anh Xuan និងឯកអគ្គរដ្ឋទូតស្វីស លោក Thomas Gass ក្នុងពិធីជូនសារតាំង។ រូបថត៖ VNA

ទទួលជួបឯកអគ្គរដ្ឋទូតស្វីស Thomas Gass ប្រធានរដ្ឋស្តីទី លោកស្រី Vo Thi Anh Xuan បានស្នើប្រទេសទាំងពីរបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី; ជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ជាពិសេសនៅកម្រិតខ្ពស់; លើកទឹកចិត្តសហគ្រាសស្វីសដើម្បីធ្វើការវិនិយោគរយៈពេលវែងនៅវៀតណាមលើកំណើនបៃតង ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចវិលជុំ ឧស្សាហកម្មផលិតកម្ម កសិកម្មបច្ចេកវិទ្យាខ្ពស់ ការអប់រំ និងការបណ្តុះបណ្តាល។

ប្រធានរដ្ឋស្តីទីលោកស្រី  Vo Thi Anh Xuan អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតកម្ពុជា ស្វីស និងម៉ាឡេស៊ីមកជូនសារតាំង - ảnh 3ប្រធានរដ្ឋស្តីទី Vo Thi Anh Xuan និងឯកអគ្គរដ្ឋទូតម៉ាឡេស៊ី លោក Tan Yang Thai ក្នុងពិធីជូនសារតាំង (រូបថត៖ TTXVN)

ជួបជាមួយឯកអគ្គរដ្ឋទូតម៉ាឡេស៊ី លោក Tan Yang Thai ប្រធានរដ្ឋស្តីទី លោកស្រី Vo Thi Anh Xuan បានស្នើឲ្យឯកអគ្គរដ្ឋទូតម៉ាឡេស៊ីជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់គ្រប់ជាន់ថ្នាក់នៅឆ្នាំនេះ ដែលជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការបរទេសរវាងប្រទេសទាំងពីរ (ខែមិនា ១៩៧៣ - ខែមិនា ២០២៣); ជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន កិច្ចសហប្រតិបត្តិការទេសចរណ៍; ខិតខំធ្វើឱ្យទំហំពាណិជ្ជកម្មកើនឡើងដល់ ១៨ ពាន់លានដុល្លារក្នុងពេលឆាប់ៗនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ