ប្រធានរដ្ឋស្តីទីវៀតណាមទទួលជួបនាយិកាធនាគារពិភពលោកប្រចាំនៅវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ២៧ មីនា នៅវិមានប្រធានរដ្ឋ (ហាណូយ) ប្រធានរដ្ឋស្តីទីវៀតណាមលោកស្រី Vo Thi Anh Xuan បានទទួលជួបលោកស្រី Carolyn Turk នាយិកាធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម មកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិការងារ។

ប្រធានរដ្ឋស្តីទីវៀតណាមទទួលជួបនាយិកាធនាគារពិភពលោកប្រចាំនៅវៀតណាម - ảnh 1ប្រធានរដ្ឋស្តីទីវៀតណាមលោកស្រី Vo Thi Anh Xuan បានទទួលជួបលោកស្រី Carolyn Turk នាយិកាធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម។ (រូបថត៖ VNA)

ក្នុងជំនួបនេះ លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់ WB ក្នុងការជួយឧបត្ថម្ភការអភិវឌ្ឍ និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជននៅបណ្តាប្រទេសជាសមាជិកជុំវិញពិភពលោក។ ចាប់ពីឆ្នាំ ១៩៩៣ មក WB បានសន្យាផ្តល់ប្រាក់កម្ចីប្រហែល ២៥ ពាន់លានដុល្លារអាមេរិកដល់ប្រទេសវៀតណាម ដើម្បីអនុវត្តន៍កម្មវិធី និងគម្រោងចំនួន ១៨០ ក្នុងវិស័យផ្សេងៗគ្នា រួមចំណែកយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

នាពេលខាងមុខ លោកស្រីប្រធានរដ្ឋស្តីទីបានស្នើឲ្យ WB យកចិត្តទុកដាក់ផ្តល់ដើមទុនពី ៥-៧ ពាន់លានដុល្លាអាមេរិក ក្នុងដំណាក់កាល ២០២៣ - ២០២៧ ដើម្បីជួយវៀតណាមអនុវត្តន៍គម្រោងថ្នាក់ជាតិសំខាន់ៗ ក្នុងទ្រង់ទ្រាយធំលើវិស័យដូចជា ៖ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន តំបន់ទីក្រុង ថាមពលកកើតឡើងវិញ កសិកម្មឆ្លាតវៃ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

រីឯខ្លួនវិញ លោកស្រី Carolyn Turk បានកោតសរសើរចំពោះការគាំទ្រ និងការសម្របសម្រួលរបស់ក្រសួង ស្ថាប័ននានារបស់វៀតណាមជាមួយ WB នាពេលកន្លងមក ដោយអះអាងថា WB ត្រៀមខ្លួនជាស្រេចរួមដំណើរជានិច្ចជាមួយវៀតណាម ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ក្នុងនោះផ្តល់អាទិភាពដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន តំបន់ទីក្រុង ថាមពលកកើតឡើងវិញ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ