ប្រធានរដ្ឋស្តីទីវៀតណាមលោកស្រី Dang Thi Ngoc Thinh ទទួលជួបឯកអគ្គរដ្ឋទូតដែលមកជូនសារតាំង

(VOVWORLD) - នាព្រឹកថ្ងៃទី១៦ ខែតុលា នៅរដ្ឋធានីហាណូយ ឯកអគ្គរដ្ឋទូតហូឡង់ Els Beth Akkerman ឯកអគ្គរដ្ឋទូតបែលហ្ស៊ិក Paul Jansen និងឯកអគ្គរដ្ឋទូត ដាណឺម៉ាក Kim Hojlund Christensen បានជូនសារតាំងដល់ប្រធានរដ្ឋស្តីទីរបស់ វៀតណាមលោកស្រី Dang Thi Ngoc Thinh។
ប្រធានរដ្ឋស្តីទីវៀតណាមលោកស្រី Dang Thi Ngoc Thinh ទទួលជួបឯកអគ្គរដ្ឋទូតដែលមកជូនសារតាំង - ảnh 1ឯកអគ្គរដ្ឋទូតហូឡង់ Els Beth Akkerman ជូនសារតាំងដល់ប្រធានរដ្ឋស្ដីទី Dang Thi Ngoc Thinh  

ទទួលជួបឯកអគ្គរដ្ឋទូតហូឡង់ លោកស្រីប្រធានរដ្ឋស្ដីទីបានស្នើឲ្យប្រទេស ទាំងពីរបន្តសហប្រតិបតិ្តការយ៉ាងជិតស្និទ្ធនិងប្រកបដោយប្រសិទ្ធភាពដើម្បី អភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឲ្យកាន់តែ ស៊ីជំរៅ បម្រើបុព្វហេតុអភិវឌ្ឍន៍ដោយចីរភាពនៃប្រទេសទាំងពីរ។ លោកស្រីមាន គោលបំណងថា ហូឡង់បន្តជំរុញនិងគាំទ្រចំពោះការចុះហត្ថលេខានិងការ អនុម័តជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU យ៉ាងឆាប់រហ័ស។

ប្រធានរដ្ឋស្តីទីវៀតណាមលោកស្រី Dang Thi Ngoc Thinh ទទួលជួបឯកអគ្គរដ្ឋទូតដែលមកជូនសារតាំង - ảnh 2 ជំនួបជាមួយឯកអគ្គរដ្ឋទូតបែលហ្ស៊ិក  Paul Jansen

        ទទួលជួបឯកអគ្គរដ្ឋទូតបែលហ្ស៊ិក ប្រធានរដ្ឋស្ដីទីលោកស្រី Dang Thi Ngoc Thinh បានស្នើឲ្យលោកឯកអគ្គរដ្ឋទូត Paul Jansen នៅក្នុងអាណត្តិ បេសកកម្មរបស់ខ្លួន បន្តសហការជាមួយក្រសួងការបរទេសនិងស្ថាប័នពាក់ព័ន្ធ នានារបស់វៀតណាម ដើម្បីបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូរវាងប្រទេសទាំងពីរ ពិសេសគឺដំណើរទស្សនកិច្ចជាន់ខ្ពស់។ លោកស្រីបានសម្ដែងនូវគោលបំណងថា បែលហ្ស៊ិកនឹងបង្កភាពងាយស្រួលដើម្បីសហគ្រាសនៃប្រទេសទាំងពីរជួប ប្រាស្រ័យគ្នា ស្វែងរកឱកាសសហប្រតិបតិ្តការ ពិសេសគឺនៅក្នុងវិស័យមួយចំនួន ដែលវៀតណាមមានតម្រូវការខណៈដែលបែលហ្ស៊ិកមានឧត្តមភាពដូចជា កសិកម្ម កំពង់ផែសមុទ្រ ថាមពលកកើតឡើងវិញ និងអណ្ដូងរ៉ែជាដើម។ ឯក អគ្គរដ្ឋទូតបែលហ្ស៊ិកលោក Paul Jansen បានអះអាងថា បែលហ្ស៊ិកគាំទ្រវៀត ណាមចុះឈ្មោះកាន់តំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អ.ស.បអាណត្តិ២០២០-២០២១ និងគាំទ្រការចុះហត្ថលេខាលើកិច្ចព្រមព្រៀង EVFTA ផងដែរ។

ប្រធានរដ្ឋស្តីទីវៀតណាមលោកស្រី Dang Thi Ngoc Thinh ទទួលជួបឯកអគ្គរដ្ឋទូតដែលមកជូនសារតាំង - ảnh 3លោកស្រី Dang Thi Ngoc Thinh និងឯកអគ្គរដ្ឋទូតដាណឺម៉ាក Kim Hojlund Christensen

        ទទួលជួបឯកអគ្គរដ្ឋទូតដាណឺម៉ាក ប្រធានរដ្ឋស្ដីទីលោកស្រី Dang Thi Ngoc Thinh បានស្នើឲ្យលោកឯកអគ្គរដ្ឋទូតជំរុញឲ្យរដ្ឋាភិបាលដាណឺម៉ាកបន្ត ដំណើរការយុទ្ធសាស្ត្រកំណើនរបស់ដាណឺម៉ាកចំពោះវៀតណាម។ ចំណែកឯ ឯកអគ្គរដ្ឋទូតលោក Kim Hojlund Christensen បានឲ្យដឹងថា វៀត ណាមជានិច្ច កាលជាដៃគូអាទិភាពរបស់ដាណឺម៉ាកក្នុងកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍នា បច្ចុប្បន្ន។ លោកចាត់ទុកថា ដាណឺម៉ាកអាចជួយឧបត្ថម្ភវៀតណាមក្នុងវិស័យ កសិកម្ម អប់រំ ថាមពល សុខាភិបាល និងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ