ប្រធានរដ្ឋស្នើ៖បន្តលើកកំពស់ទិន្នផល កម្លាំងប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ច

ប្រធានរដ្ឋស្នើ៖បន្តលើកកំពស់ទិន្នផល កម្លាំងប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ច - ảnh 1
ប្រធានរដ្ឋស្នើ៖បន្តលើកកំពស់ទិន្នផល កម្លាំងប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ច

(VOV)_បន្តកម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនាព្រឹកថ្ងៃទី២ សីហា ប្រ
ធានរដ្ឋវៀតណាម លោក Tran Dai Quang បានមានជំនួបប្រាស្រ័យជាមួយ​អ្នកបោះ ឆ្នោត ខ័ណ្ឌទី៤ ទីក្រុងហូជីមិញ ដើម្បីជូនដំណឹងអំពីខ្លឹមសារនៃសម័យប្រជុំលើកទី១
 រដ្ឋសភាវៀតណាម នីតិកាលទី១៤។ ឆ្លើយមតិរបស់អ្នកបោះឆ្នោត អំពីដំណោះស្រាយ
អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចពីឥឡូវនេះដល់ចុងឆ្នាំ ប្រធាន​រដ្ឋ លោក Tran Dai Quang
 បានអោយដឹងថា៖

          “ ពីឥឡូវនេះដល់ចុងឆ្នាំ យើងត្រូវបន្តកែលំអរបរិយាកាសវិនិយោគ អាជីវ​កម្ម
ជំរុញផលិតកម្ម អាជីវកម្ម ដើម្បីលើកកំពស់ទិន្នផល កម្លាំងប្រកួតប្រជែង ​របស់ខឿន
សេដ្ឋកិច្ច និងអង្គភាពអាជីវកម្មនិមួយៗ ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគ្រប់គ្រង
អតិផរណា។ ទន្ទឹមនឹងនោះ ត្រូវមានដំណោះស្រាយល្អដើម្បីជំនះ​ពុះពារទៅលើស្ថានភាព
រាំងស្ងួត ជាតិប្រៃជ្រាបចូល និងបំរ៉ែបំរូលអាកាសធាតុ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ