ប្រធានរដ្ឋសភា Nguyen Sinh Hung ជួបប្រាស្រ័យអ្នកបោះឆ្នោតខេត្ត Ha Tinh

ប្រធានរដ្ឋសភា Nguyen Sinh Hung ជួបប្រាស្រ័យអ្នកបោះឆ្នោតខេត្ត Ha Tinh - ảnh 1
ប្រធានរដ្ឋសភា Nguyen Sinh Hung ជួបប្រាស្រ័យអ្នកបោះឆ្នោតខេត្ត Ha Tinh

          (VOV)_នាព្រឹកថ្ងៃទី៧ កក្កដា ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh
 Hung និងគណៈប្រតិភូសមាជិក សមាជិកាសភា មណ្ឌលខេត្ត Ha Tinh (ភាគកណ្ដាលវៀតណាម) បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ខ័ណ្ឌ Ky Lien ទីរួម
ខេត្ត Ky Anh ខេត្ត Ha Tinh ។ ថ្លែងមតិនៅទីនេះ លោក  Nguyen Sinh Hung បាន
ថ្លែងអំណរគុណចំពោះការផ្តល់មតិ របស់អ្នកបោះឆ្នោតទីរួមខេត្ត Ky Anh ចំពោះ
ស្ថានភាពនៅក្នុងតំបន់និងប្រទេសជាតិ។ ស្ដីពីសកម្មភាពរបស់រដ្ឋ​សភា ប្រធាន
រដ្ឋសភាបានអោយដឹងថា៖ នាពេលកន្លងទៅ រដ្ឋសភាប្រមូលផ្តុំ​យ៉ាងខ្ពស់បំផុត
ចំពោះការងារនីតិបញ្ញាតិ្ត សុក្រិតប្រព័ន្ធច្បាប់ ជាពិសេសគឺបណ្ដាបញ្ហា​ទាក់ទិន
ដល់សិទ្ធិមនុស្សនិងសេដ្ឋកិច្ច។ អធិប្បាយអំពីការព្រួយបារម្ភរបស់​អ្នកបោះឆ្នោត 

Ky Anh ចំពោះស្ថានភាពនៅសមុទ្រខាងកើត លោក Nguyen Sinh Hung បានអះ
អាងថា៖​វៀតណាមជានិច្ចកាលមានគោលបំណងសហប្រតិប​ត្តិការ​មិត្ត​ភាព​ និង
សាមគ្គីភាពជាមួយប្រទេសនានា ប្តេជ្ញាតស៊ូការពារអធិបតេយ្យ​ភាព ​និងបូរណ
ភាពដែនដីរបស់មាតុប្រទេស​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ