ប្រធានរដ្ឋសភា Nguyen Sinh Hung ជួបសំណេះសំណាលជាមួយតំណាងចូលរួមមហាសន្និបាតយុវជនវ័យក្មេងមានទេពកោសល្យ
|
ទិដ្ឋភាពនៃជំនួប |
(VOVworld)-នាព្រឹកថ្ងៃទី១២ធ្នូ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងជាង៣៦០នាក់ចូលរួម ក្នុងមហា
សន្និបាតយុវជនវ័យក្មេងមានទេពកោសល្យ វៀតណាមលើកទី២ ឆ្នាំ២០១៥។ នេះ
ជាតំណាងឲ្យយុវជនវ័យក្មេងមានទេពកោសល្យមកពីទូទាំងប្រទេស ។ លោក
Nguyen Sinh Hung បានសង្កត់ធ្ងន់ថា នេះជាឱកាសសម្រាប់លើកដំ កើងយុវជនវ័យ
ក្មេងមានទេពកោសល្យនៅវៀតណាម លើគ្រប់វិជ្ជាជីវៈនិងក្នុង ប្រជាជនគ្រប់ស្រទាប់។ នេះក៏ជាវេទិកាសម្រាប់ការផ្លាស់ប្តូរ សិក្សារៀនសូត្រ ពង្រីកទេពកោសល្យនិងបញ្ញា
វៀតណាម។ លោកប្រធានរដ្ឋសភាមានបំណងថា ជំនាន់វ័យក្មេង វៀតណាមនា
បច្ចុប្បន្នបន្តមានឆន្ទៈតស៊ូឆ្ពោះទៅមុខនិង ពង្រីកប្រពៃណីដ៏ថ្លៃថ្លារបស់ប្រទេស ជាតិ រួមចំណែកក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិសម្បូរុងរឿងពី មួយថ្ងៃទៅមួយថ្ងៃ៕