ប្រធានរដ្ឋសភា Nguyen Sinh Hung ទទួលជួបបណ្ដាអតីតយុទ្ធជននៃក្រុមនាវាគ្មានលេខ

ប្រធានរដ្ឋសភា Nguyen Sinh Hung ទទួលជួបបណ្ដាអតីតយុទ្ធជននៃក្រុមនាវាគ្មានលេខ - ảnh 1
ប្រធានរដ្ឋសភា Nguyen Sinh Hung ទទួលជួបបណ្ដាអតីតយុទ្ធជននៃក្រុមនាវាគ្មានលេខ

(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥៣នៃទិវាបើកផ្លូវ​ហូជីមិញ​លើសមុទ្រ ( ថ្ងៃទី២៣ តុលា ឆ្នាំ ១៩៦១ -ថ្ងៃទី២៣ តុលា ឆ្នាំ ​២០១៤)​ នាព្រឹកថ្ងៃ​ទី​១៧ តុលា ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានជួប​សំណេះ សំណាលជាមួយក្រុមសមាគមអតីត​យុទ្ធជន​ ក្រុមនាវាគ្មានលេខ-ផ្លូវហូជីមិញ​លើ
សមុទ្រ។

          ប្រធានរដ្ឋសភា Nguyen Sinh Hung បានលើកសរសើរបណ្ដា​យុទ្ធជ័យ  ស្នា
ដៃរ បស់បណ្ដាអតីតយុទ្ធជន ក្រុមនាវាគ្មានលេខ ដែលទទួលបាន​ក្នុងបុព្វហេតុ តស៊ូការពារមាតុប្រទេស ក៏ដូចជាការរួមវិភាគទានរបស់សមាជិកនានាក្នុងដំណើ
ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម​នាបច្ចុប្បន្ន។ ​ប្រធានរដ្ឋសភាបានទទួល
យករាល់សំណើរ​របស់សមាគ​អតីតយុទ្ធជន ក្រុម​នាវា​គ្មានលេខ និងអះអាងដែរ
ថា៖  បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ ​និងថែទាំបណ្ដាអតីតយុទ្ធជន​ ដែល
ក្នុងនោះមានបណ្ដា​អតីតយុទ្ធជន​ ក្រុមនាវាគ្មានលេខ។ ប្រធានរដ្ឋសភា Nguyen
Sinh Hung បានសម្ដែង​ជំនឿជាក់ថា៖ បណ្ដាអតីតយុទ្ធជន ក្រុមនាវាគ្មាន លេខនឹងបន្តប្រពៃណី ធ្វើជា​គំរូអោយជំនាន់វ័យក្មេងនិងកូនចៅធ្វើតាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ