ប្រធានរដ្ឋសភា Nguyen Sinh Hung ទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតអាហ្សែបៃហ្សង់
|
ប្រធានរដ្ឋសភា Nguyen Sinh Hung ទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតអាហ្សែបៃហ្សង់(VOV) |
(VOV)_នារសៀលថ្ងៃទី៥ មិនា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម
លោក Nguyen Sinh Hung បាន ទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតអាហ្សែបៃហ្សង់ Anar
Imanov មកសម្ដែងការគួរសមក្នុងឱកាសមកទទួលបេសកកម្មការទូតនៅវៀតណាម។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានស្វាគមអាហ្សែបៃហ្សង់បើកស្ថានទូតប្រចាំនៅ វៀតណាម និងឯកអគ្គរដ្ឋទូត Anar Imanov មកបំពេញបេសកកម្មនៅវៀតណាម និង
ជឿជាក់ថា៖នេះគឺជាបុព្វបទសំខាន់ ជំរុញខ្លាំងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រ
ទេសទាំងពីរ។ ប្រធានរដ្ឋសភាបានចាត់ទុកថា៖ វៀតណាមនិងអាហ្សែបៃហ្សង់មានទំនាក់ទំនងមិត្តភាពប្រពៃណី នោះគឺជាលក្ខណះចាំបាច់ដើម្បីប្រទេសទាំងពីរលើក កំពស់ទំនង់ទំនងលើគ្រប់វិស័យ៖ការពារប្រទេស សន្តិសុខ វប្បធម៌ អប់រំ និងពិសេស វិស័យពាណិជ្ជកម្មទ្វេភាគី។ ប្រធានរដ្ឋសភា Nguyen Sinh Hung ក៏បានអះអាងថា៖វៀត
ណាមមានគោលនយោបាយកិច្ចការបរទេសមុនក៏ដូចជាក្រោយគឺពហុទិស ធ្វើជាមិត្ត
ជាមួយ គ្រប់ប្រទេសលើពិភពលោក ដើម្បីសន្តិភាព និងមិត្តភាព។ វៀតណាមមានគោល បំណងរួមជាមួយអាហ្សែបៃហ្សង់បន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ី
ជំរៅ ជាក់ស្ដេង និងប្រសិទ្ធិភាពពីមួយថ្ងៃទៅមួយថ្ងៃ។
ឯកអគ្គរដ្ឋទូតអាហ្សែបៃហ្សង់ Anar Imanov បានអះអាងថានឹងធ្វើអស់ពីកម្លាំង កាយចិត្តរបស់ខ្លួន សកម្មជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើ
គ្រប់វិស័យ៕