(VOV)_បន្តដំណើរបំបេញទស្សនកិច្ចនៅព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី ៤ធ្នូ
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung និងគណះប្រតិភូជាន់ខ្ពស់វៀតណាម បានទៅទស្សនា និងបំពេញការងារ នៅខេត្ត Udonthani ថៃ។ នៅទីនេះ ប្រធាន
រដ្ឋសភា Nguyen Sinh Hung បានវាយតំលៃខ្ពស់ តួនាទីរបស់សហគមន៍ជនវៀតណាម
នៅថៃ និងសមាគមផ្សេងៗ របស់ជនវៀតណាមនៅថៃ ដែលបានសាមគ្គី ជួយឧបត្ថម្ភ
គ្នាទៅវិញទៅមក ឆ្លងកាត់រាល់ការលំបាក ដើម្បីស្ថិរភាពជីវភាពរស់នៅ។ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានអះអាងថា÷បក្ស និងរដ្ឋវៀតណាមជា
និច្ចកាលយកចិត្តទុកដាក់ដល់សហគមន៍ជនវៀតណាមនៅឯបរទេសនិយាយរួម និងសហគមន៍ជនវៀតណាមនៅថៃនិយាយដោយឡែក÷
“ ជនរួមជាតិវៀតណាមនៅក្នុង ឬនៅក្រៅប្រទេស សុទ្ធតែជាជនវៀតណាម សុទ្ធតែ
ឆ្ពោះទៅមាតុប្រទេស ដើម្បីកសាងទឹកដី របស់យើង ប្រកបដោយសន្តិភាព ឯកភាព
ឯករាជ ប្រជាធិបតេយ្យ សម្បូររុងរឿង និងសុទ្ធតែបំពេញបេសកកម្មអន្តរជាតិ កសាងចំណងមិត្តភាព ស្និទ្ធស្នាល រវាងជនជាតិទាំងលាយ។”
|
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung និងប្រធានព្រឹទ្ធសភាថៃ (Image: Internet) |
នារសៀលថ្ងៃដ៏ដែល ប្រធានរដ្ឋសភា Nguyen Sinh Hung បានទទួលជួបសន្ទនា ជាមួយអភិបាលខេត្ត Udon Thani ។ មុននោះ នាព្រឹកថ្ងៃនេះដែរ ប្រធានរដ្ឋសភា
Nguyen Sinh Hung បានទស្សនាទុកស្ថានទូតវៀតណាមប្រចាំនៅថៃ។ នាយប់ថ្ងៃ
ទី ៤ ធ្នូ ប្រធានរដ្ឋសភា Nguyen Sinh Hung និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា
វៀតណាមបញ្ចប់ដំណើរទស្សកិច្ចជាផ្លូវការនៅថៃនិងទៅបំពេញទស្សនកិច្ចនៅ
ជប៉ុន តាមសេចក្តីអញ្ជើញរបស់ប្រធានព្រឹទ្ធសភាជប៉ុន លោក Hirata Kenji៕