ប្រធានរដ្ឋសភា Nguyen Sinh Hung បានមកទស្សនាខេត្ត Bac Can។

        VOV-បន្តកម្មវិធីធ្វើការនៅខេត្ត Bac Can នាព្រឹកថ្ងៃទី៣០ធ្នូប្រធានរដ្ឋសភា
​វៀត​ណាមលោក Nguyen Sinh Hung បានមកទស្សនានិងជួបប្រាស្រ័យជាមួយ
​អ្នកបោះឆ្នោតឃុំ Quang Thuan ស្រុក Bach Thong។ ប្រធានរដ្ឋសភា Nguyen Sinh
Hung បានស្ដាប់មតិរបស់អ្នកបោះឆ្នោតជាជនរួមជាតិភាគតិចអំពីផលិតកម្ម​ជីវភាពរស់នៅនិងសប្បាយរីករាយពេលបានដឹងថាឃុំ Quang Thuan ពីច្រើនឆ្នាំ​កន្លងមកជាដំបន់មួយក្នុងចំណោមដំបន់នាំមុខខេត្ត Bac Can អំពីចលនា​កសាង
​ជនបទថ្មី។ ប្រធានរដ្ឋសភាបានស្នើរប្រជាជនអ្នកបោះឆ្នោតឃុំ Quang Thuan បន្តពង្រីកប្រពៃណីបដិវត្តកសាងដំបន់កាន់តែសម្បូរុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ។

ប្រធានរដ្ឋសភា Nguyen Sinh Hung បានមកទស្សនាខេត្ត Bac Can។ - ảnh 1
ខេត្ត Bac Can បានរៀបចំពិធីទទួលប័ណ្ណរៀបចំណាត់ថ្នាក់កេរ៌្តដំណែលជាតិពិសេសដំបន់កេរ៌្តដំណែលបឹង Ba Be

        មុននោះនាយប់ថ្ងៃទី២៩ធ្នូនៅទីរួមស្រុក Bac Can  ខេត្ត Bac Can បាន​រៀប​ចំ​ពិធីទទួលប័ណ្ណរៀបចំណាត់ថ្នាក់កេរ៌្តដំណែលជាតិពិសេសដំបន់កេរ៌្តដំណែលបឹង
Ba Be និងសេចក្តីសំរេចចិត្តទទួលស្គាល់ទីរួមស្រុក Bac Can ជាទីក្រុងថ្នាក់ទី៣​
ចំណុះខេត្ត Bac Can។ ថ្លែងមតិនៅពិធី ប្រធានរដ្ឋសភា Nguyen Sinh Hung បាន​
សង្កត់ធ្ងន់ថា៖

        “ព្រឹត្តិការណ៍បឹង Ba Be ត្រូវបានរៀបចំណាត់ថ្នាក់ជាគេរ៌្តដំណែលជាតិ​ពិសេស​នឹងបើកចេញឱកាសដ៏ធំធេងដើម្បី Bac Can ពង្រីកអភិរក្សនិងអាជីវកម្ម​សក្ដានុភាព
បេតិកភ័ណ្ឌធម្មជាតិអំណាយផល ជំរិញការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ ខ្ញុំជឿជាក់
ថា បក្សភាគនិងប្រជាជនបណ្ដាជនជាតិខេត្ត Bac Can នឹងបន្ត​ពង្រីកប្រពៃណីស្រុក
កំណើតបដិវត្ត បន្តជំរុញលើគ្រប់វិស័យបុព្វហេតុផ្លាស់ប្តូរថ្មី​អនុវត្តមានប្រសិទ្ធភាព
ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសន្តិសុខការពារជាតិ៕”

 

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ