ប្រធានរដ្ឋសភា Nguyen Sinh Hung អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ

ប្រធានរដ្ឋសភា Nguyen Sinh Hung អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ - ảnh 1
ប្រធានរដ្ឋសភា Nguyen Sinh Hung អញ្ជើញចូលរួមកិច្ចប្រជុំ
ក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ(រូបថតៈ TTXVN)


(VOVworld)-កិច្ចប្រជុំលើកទី១៤ នីតិកាលទី១៤នៃក្រុមប្រឹក្សាប្រជាជន ទីក្រុងហា
ណូយបានប្រារព្ធនាព្រឹកថ្ងៃទី១ធ្នូ។ នេះជាកិច្ចប្រជុំចុងក្រោយ សំដៅពិនិត្យជាទូទៅ
និងសម្រេចរាល់ភារកិច្ចដែលបានដាក់ចេញក្នុងអាណត្តិ ព្រមទាំងវាយតម្លៃនិង
ជូនដំណឹងជាមួយអ្នកបោះឆ្នោតរាល់លទ្ធផលដែល ទទួលបានក្នុងអាណត្តិនេះ។ ថ្លែងមតិនៅកិច្ចប្រជុំនេះ លោក Nguyen Sinh Hung បានស្នើរឲ្យក្រសួងផ្នែកនានា
និងប្រជាជនរដ្ឋធានី បន្តការអនុវត្តប្រ កបដោយប្រសិទ្ធិភាពនូវភារកិច្ច និងដំណោះ
ស្រាយសម្រាប់ស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ចព្រមទាំងវាយតម្លៃអំពីលទ្ធផលអនុវត្តផែន
ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមដល់ឆ្នាំ២០២០​និងទិសដៅដល់ឆ្នាំ២០៣០ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ