ប្រធានរដ្ឋសភា Nguyen Thi Kim Ngan ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថាន

(VOVWORLD) -
ប្រធានរដ្ឋសភា Nguyen Thi Kim Ngan ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថាន - ảnh 1

ប្រធានរដ្ឋសភា Nguyen Thi Kim Ngan ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថាន

បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថាននារសៀលថ្ងៃ ១៧តុលា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានជួបសម្តែងការគួរសម នាយករដ្ឋមន្រ្តី កាហ្សាក់ស្ថានលោក Sagintayev ។លោកស្រីNguyen Thi Kim Ngan បានជូនដំណឹងចំពោះនាយករដ្ឋមន្រ្តី លោកSagintayev អំពីលទ្ធផលនៃការចរចារជាមួយប្រធានសភា Nurlan Nigmatulin ។ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើវិធានការនានាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិ ប្បញ្ញត្តិ នៃប្រទេសទាំងពីរ ដោយហេតុនោះជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរថែមទៀត។ លោកស្រី Nguyen Thi Kim Ngan អះអាងថា៖ រដ្ឋសភាវៀតណាមជានិច្ចកាលគាំទ្រកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរលើមូលដ្ឋានផលប្រយោជន៍ទៅវិញទៅមក។ លោកស្រីក៏បានស្នើអោយរដ្ឋាភិបាលកាហ្សាក់ស្ថានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មវៀតណាមវិនិយោគនិងធ្វើអាជីវកម្ម។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan សង្ឃឹមថា៖ប្រទេសទាំងពីរនឹងពង្រឹងនិងពង្រីកការផ្លាស់ប្តូរព័ត៌មាន ការយល់ដឹងគ្នាទៅវិញទៅមកនិងការគាំទ្រទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី។

រីឯ នាយករដ្ឋមន្ត្រីកាហ្សាក់ស្ថានលោក  Sagintayev បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមទៅចំនឹងឆ្នាំដែលប្រទេសទាំងពីររំលឹកខួបអនុស្សាវរីយ៍លើកទី២៥ទិវាបង្កើតទំនាក់ទំនងការទូត។ ឯកភាពជាមួយការវាយតំលៃរបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អំពីលទ្ធផលជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចាប់តាំងពីការចុះហត្ថលេខានិងការអនុវត្ត កិច្ចព្រមព្រៀងពានិជ្ជកម្មសេរី (FTA) រវាងវៀតណាម-សម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប។ ប៉ុន្តែ  នាយក រដ្ឋមន្ត្រីលោក Sagintayev បានចាត់ទុកថា៖លទ្ធផលនេះមិនទាន់សក្តិសមនឹងសក្តានុពលនិងប្រៀបខ្លាំងនៃប្រទេសនិមួយៗនៅឡើយ។ ភាគីទាំងពីរបានឯកភាពវាយតម្លៃលទ្ធផលជាក់ស្តែងនៃការអនុវត្តកិច្ចព្រមព្រៀងនេះក្នុងរយៈពេលមួយឆ្នាំនៃកិច្ចព្រមព្រៀងនេះដើម្បីទាញយកបទពិសោធនិងស្វែងរកវិធានការអនុវត្តឱ្យកាន់តែមានប្រសិទ្ធិភាពនាពេលខាងមុខ។

ក៏ក្នុងថ្ងៃដដែល ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានជួបសន្ទនាជាមួយអនុប្រធាននៃគណបក្សកាន់អំណាចរបស់ប្រទេសកាហ្សាក់ស្ថាន លោក Mukhtar Mukhammed ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ