ប្រធានរដ្ឋសភា Nguyen Thi Kim Ngan ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅយោធភូមិភាគទី៩ នៃទីក្រុង Can Tho

(VOVWORLD) -នាថ្ងៃទី១៩មិថុនានៅទីក្រុង Can Tho ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងសមាជិកសភាមណ្ឌលទីក្រុងហូជីមិញបានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតជានាយឧត្តមសេនីយ៍ នាយទាហាន និងយុទ្ធជនជាកងកម្លាំងប្រដាប់អាវុធនៃកងយោធភូមិភាគទី៩។ 
ប្រធានរដ្ឋសភា  Nguyen Thi Kim Ngan ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅយោធភូមិភាគទី៩ នៃទីក្រុង Can Tho - ảnh 1 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងជំនួប

អញ្ជើញផ្តល់ចំលើយរបស់អ្នកបោះឆ្នោតស្តីពីច្បាប់អង្គភាពរដ្ឋបាលពិសេស ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា៖

“រដ្ឋសភាគាំទ្រនិងលើកសរសើរនូវស្មារតីស្នេហាជាតិ ការយកចិត្តទុកដាក់ស្របច្បាប់របស់អ្នកបោះឆ្នោតចំពោះបញ្ហាសំខាន់ៗរបស់ប្រទេសជាតិដែលរដ្ឋសភាកំពុងពិភាក្សា ប៉ុន្តែកុំឲ្យជនអគតិឆ្លៀតយកក្តីស្នេហាជាតិនោះ ធ្វើជាឧបករណ៍ញុះញូង បណ្តាលការអុកឡុក ជ្រួលច្របល់ក្នុងសង្គម”។

ស្តីពីច្បាប់សន្តិសុខបណ្តាញអ៊ិនធឺណែត ប្រធានរដ្ឋសភាបានអះអាងថា វៀតណាមកសាងច្បាប់នេះគឺត្រឹមត្រូវនិងចាំបាច់ សំដៅការពារអធិបតេយ្យភាព ផលប្រយោជន៍ សន្តិសុខជាតិ សុវត្ថិភាពសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ