ប្រធានរដ្ឋសភា Vuong Dinh Hue ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់
(VOVWORLD) - តាមគម្រោង ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅអ៊ីរ៉ង់ ប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងជួបពិភាក្សា និងចូលជួបសម្តែងការគួរសមថ្នាក់ដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់។
ប្រធានរដ្ឋសភា Vuong Dinh Hue នៅអាកាសយានដ្ឋាន Mehrabad ទីក្រុង Tehran (រូបថត៖ Doan Tan/TTXVN) |
នាព្រឹកថ្ងៃទី៨ ខែសីហានេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញមកដល់អាកាសយានដ្ឋាន Mehrabad រដ្ឋធានី Tehran ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអ៊ីរ៉ង់ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភា Mohammad Baqer Qalibaf ។ តាមគម្រោង ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅអ៊ីរ៉ង់ ប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងជួបពិភាក្សា និងចូលជួបសម្តែងការគួរសមថ្នាក់ដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់; ចូលរួមក្នុងសកម្មភាពវប្បធម៌ សេដ្ឋកិច្ច និងការបរទេសមួយចំនួន...; ជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមប្រចាំនៅអ៊ីរ៉ង់ផងដែរ៕