ប្រធានរដ្ឋសភា៖ ទីក្រុងហូជីមិញដើម្បីប្រទេសទាំងមូល ប្រទេសទាំងមូលដើម្បីទីក្រុងហូជីមិញ

(VOVWORLD) - ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចាត់ទុកថា៖ គម្រោងនេះគឺចាំបាច់ និងបន្ទាន់ក្នុងការរៀបចំគោលនយោបាយរបស់បក្ស និងរដ្ឋសម្រាប់ទីក្រុង ហូជីមិញ ជួយទីក្រុងពង្រឹងរាល់កម្លាំងជំរុញកំណើន អភិវឌ្ឍន៍កាន់តែលឿន និងនិរន្តរភាព។
 ប្រធានរដ្ឋសភា៖ ទីក្រុងហូជីមិញដើម្បីប្រទេសទាំងមូល ប្រទេសទាំងមូលដើម្បីទីក្រុងហូជីមិញ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue (រូបថត៖ Le Tuyet/VOV)

នារសៀលថ្ងៃទី ១៩ ធ្នូ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានដឹកនាំកិច្ចប្រជុំរវាងគណៈកម្មាធិការបក្សរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ស្តីពីការកសាង “គម្រោងកសាងសេចក្តីព្រាង សេចក្តីសម្រេចចិត្តអំពីយន្តការ និងគោលនយោបាយសាកល្បង ដើម្បីបង្កើតកម្លាំងចលករ ការអភិវឌ្ឍន៍ទីក្រុងហូជីមិញ”។ អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចាត់ទុកថា៖ គម្រោងនេះគឺចាំបាច់ និងបន្ទាន់ក្នុងការរៀបចំគោលនយោបាយរបស់បក្ស និងរដ្ឋសម្រាប់ទីក្រុងហូជីមិញ ជួយទីក្រុងពង្រឹងរាល់កម្លាំងជំរុញកំណើន អភិវឌ្ឍន៍កាន់តែលឿន និងនិរន្តរភាព។ ក្នុងស្មារតី៖ ទីក្រុងហូជីមិញដើម្បីប្រទេសទាំងមូល ប្រទេសទាំងមូលដើម្បីទីក្រុងហូជីមិញ។

 ប្រធានរដ្ឋសភា៖ ទីក្រុងហូជីមិញដើម្បីប្រទេសទាំងមូល ប្រទេសទាំងមូលដើម្បីទីក្រុងហូជីមិញ - ảnh 2ប្រធានរដ្ឋសភាជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍ទីក្រុងហូជីមិញ (រូបថត៖ Le Tuyet/VOV)

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា៖ “អនុញ្ញាតឱ្យទីក្រុងហូជីមិញត្រូវបានអនុវត្តលឿនជាងប្រទេសទាំងមូលសម្រាប់ការធ្វើវិសោធនកម្ម និងបន្ថែមលើគម្រោងមួយចំនួន ដូចជាច្បាប់ភូមិបាលដែលបានកែសម្រួល វិសោធនកម្មច្បាប់ស្តីពីការពិនិត្យ និងព្យាបាលជំងឺ។ ប្រការនេះទាំងមានលក្ខណៈទូទៅ និងជាក់ស្តែង ដូច្នេះនៅពេលសេចក្តីសម្រេចចេញនៅពេលក្រោយ ទីក្រុងហូជីមិញមានឱកាសអនុវត្តភ្លាមៗ។ លើសពីនេះ គោលនយោបាយថ្មី និងដាច់ដោយឡែកសម្រាប់ទីក្រុងហូជីមិញ គឺត្រូវការជាចាំបាច់ ដើម្បីលុបបំបាត់ឧបសគ្គ។ ស្មារតីរួមគឺខិតខំជួយដល់ការអភិវឌ្ឍទីក្រុងឱ្យអស់ពីលទ្ធភាព”។

លោកប្រធានរដ្ឋសភាក៏បានគូសបញ្ជាក់ផងដែរថា គម្រោងនេះរួមមានបញ្ហាធំៗ នាំមកនូវផលប្រយោជន៍ភ្លាមៗ និងរយៈពេលវែង ព្រមទាំងមានចំណុចលោតផ្លោះក្នុងការបង្កើត ការអភិវឌ្ឍ និងនវានុវត្តន៍របស់ទីក្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ