ប្រធានរដ្ឋសភា៖ ធនាគារបន្តដើរតួនាទីជាសរសៃឈាមនៃសេដ្ឋកិច្ច

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ កុម្ភៈ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិក និងពលករនៃធនាគារសហករណ៍វៀតណាមក្នុងឱកាសផ្តើមនិទាឃរដូវ។

ប្រធានរដ្ឋសភា៖ ធនាគារបន្តដើរតួនាទីជាសរសៃឈាមនៃសេដ្ឋកិច្ច - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងមតិក្នុងជំនួបនេះ (រូបថត៖ VOV)

នៅទីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២៤ គឺជាឆ្នាំពន្លឿន និងមានសារៈសំខាន់ជាពិសេសក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម រយៈពេល៥ ឆ្នាំ ២០២១-២០២៥ ក្នុងនោះមានគោលនយោបាយរូបិយវត្ថុ។ ដូច្នេះ វិស័យធនាគារចាំបាច់ត្រូវបន្តដំណើរការគោលនយោបាយរូបិយវត្ថុយ៉ាងសកម្ម បត់បែន ឆាប់រហ័ស និងមានប្រសិទ្ធភាព។ ខិតខំប្រឹងប្រែងដើម្បីដោះស្រាយការកកស្ទះ និងលុបបំបាត់ការលំបាកក្នុងផលិតកម្ម និងអាជីវកម្មសម្រាប់ប្រជាជន និងអាជីវកម្ម។ ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា៖ “វិស័យធនាគារត្រូវបន្តអនុវត្តយ៉ាងដិតដល់នូវការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិម លើវិស័យកសិកម្ម កសិករ និងជនបទរហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ និងសេចក្តីសម្រេចចិត្តស្តីពីការបន្តផ្លាស់ប្តូថ្មី អភិវឌ្ឍន៍ និងលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចសមូហភាពក្នុងដំណាក់កាលថ្មីនេះ សេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឆ្នាំ ២០២៤ និងទិសដៅរបស់រដ្ឋាភិបាលនិងធនាគាររដ្ឋក្នុងការរៀបចំនិងអនុវត្តសកម្មភាពធានាសុវត្ថិភាពប្រសិទ្ធភាពដោយផ្តោតលើការផ្តល់កម្ចីដល់វិស័យអាទិភាព។ តាមនោះ  ដើម្បីឆ្លើយតបនឹងដើមទុនសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងបម្រើជីវភាពក្នុងវិស័យកសិកម្ម និងជនបទ”។

ប្រធានរដ្ឋសភាក៏បានស្នើឱ្យវិស័យធនាគារពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការវិភាគ និងព្យាករណ៍ តាមដានយ៉ាងដិតដល់នូវការវិវត្តនៃស្ថានភាពសេដ្ឋកិច្ច តម្លៃ និងអតិផរណាក្នុងពិភពលោក និងតំបន់ ដើម្បីរៀបចំផែនការ និងគ្រប់គ្រង គោលនយោបាយរូបិយវត្ថុសមស្រប។ ក្នុងពេលជាមួយគ្នានេះ ការធានាស្ថិរភាពនៅក្នុងទីផ្សាររូបិយវត្ថុ និងឥណទាន; សម្រួលនីតិវិធីរដ្ឋបាល ដើម្បីបង្កើនលទ្ធភាពប្រើប្រាស់ និងការស្រូបយកដើមទុនឥណទាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ