ប្រធានរដ្ឋសភា៖ បើកចំហ និងតម្លាភាព គឺជាអាវុធដ៏មុតស្រួចរបស់សវនកម្មរដ្ឋ
(VOVWORLD) - សវនកម្មរដ្ឋចាំបាច់ត្រូវច្បាមជាប់ប្រធានបទត្រួតពិនិត្យកំពូលរបស់រដ្ឋសភាក្នុងឆ្នាំនេះ។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue (រូបថត៖ VOV) |
បន្តកម្មវិធីការងារនាព្រឹកថ្ងៃទី ១៥ កុម្ភៈ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ កម្មាភិបាល បុគ្គលិក និងនិយោជិក ពលករសវនកម្មរដ្ឋ។
អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឲ្យ ស្ថាប័នសវនកម្មឆ្ពោះទៅគោលដៅសាងសវនកម្មរដ្ឋទៅជាស្ថាប័នសវនកម្មហិរញ្ញវត្ថុសាធារណៈមានកិត្យានុភាព និងមានការទទួលខុសត្រូវ។ សវនកម្មរដ្ឋចាំបាច់ត្រូវច្បាមជាប់ប្រធានបទត្រួតពិនិត្យកំពូលរបស់រដ្ឋសភាក្នុងឆ្នាំនេះ ដូចជា៖ ការត្រួតពិនិត្យទីផ្សារអចលនទ្រព្យ គោលនយោបាយលំនៅដ្ឋាន ការអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ដើម្បីជួយឧបត្ថម្ភដល់កម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីគម្រោងសំខាន់ៗមួយចំនួនរបស់ជាតិ រហូតដល់ដំណាច់ឆ្នាំ២០២៣។ ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ការត្រួតពិនិត្យ ត្រូវតែភ្ជាប់ជាមួយស្មារតីស្ថាបនា ការអភិវឌ្ឍ ដោះស្រាយឧបសគ្គនិងការលំបាកទាំងអស់; ហើយបើកចំហ តម្លាភាព គឺជាអាវុធដ៏មុតស្រួចរបស់សវនកម្មរដ្ឋ៕