ប្រធានរដ្ឋសភា លោក Vuong Dinh Hue ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអាហ្សង់ទីន

(VOVWORLD) - បន្ទាប់ពីបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសគុយបារួចមក នារសៀលថ្ងៃទី ២៣ មេសា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិ Ministro Pistarini រដ្ឋធានី Buenos Aires ដោយចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅអាហ្សង់ទីន តបតាមការអញ្ជើញរបស់ប្រធានសភាជាន់ទាបអាហ្សង់ទីន Cecilia Moreau ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែមេសា។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអាហ្សង់ទីន - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញមកដល់រដ្ឋធានី Buenos Aires ដោយចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅអាហ្សង់ទីន។ (រូបថត៖ VOV)

ទទួលស្វាគមន៍ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមនៅអាកាសយានដ្ឋាន ភាគីអាហ្សង់ទីនមានអនុរដ្ឋមន្ត្រីការបរទេស Cecilia Todesca, ប្រធានក្រុមសមាជិកសភាមិត្តភាពអាហ្សង់ទីន-វៀតណាម Maria Rosa Martinez; ខាងភាគីវៀតណាម មានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សង់ទីន ទទួលបន្ទុកអ៊ុយរូហ្គាយខាងកើត លោក Duong Quoc Thanh។

តាមគម្រោង ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងមានជំនួបពិភាក្សា និងជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់អាហ្សង់ទីន; ចូលរួមក្នុងវេទិកាធុរកិច្ច; ចូលរួមកម្មវិធីសិល្បៈនយោបាយ ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអាហ្សង់ទីន (២៥ តុលា ១៩៧៣ - ២៥ តុលា ២០២៣);  ជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយកម្មាភិបាល បុគ្គលិកស្ថានទូត តំណាងសហគមន៍វៀតណាមនៅអាហ្សង់ទីនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ