ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុង Hai Phong
(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានប្រគល់អំណោយចំនួន ២០០ កញ្ចប់ដល់សមាជិកសហជីព កម្មករ ដែលមានស្នាដៃឆ្នើម សមាជិកសហជីព និងកម្មករដែលមានស្ថានភាពរស់នៅលំបាកនៅទីក្រុង Hai Phong។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងលំនៅដ្ឋានសង្គមលើកដំបូង នៅសង្កាត់ Trang Cat ស្រុក Hai An (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី៦ ខែមករា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូសមាជិកសភាទីក្រុង Hai Phong បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតដែលជាកម្មករ កម្មាភិបាល និងពលករក្នុងទីក្រុង។ អញ្ជើញថ្លែងមតិក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត ប្រធានរដ្ឋសភាបានចាត់ទុកថា ជំនួបជាមួយអ្នកបោះឆ្នោតគឺជាវេទិកាសម្រាប់ពលករក្នុងទីក្រុង Hai Phong ផ្សារភ្ជាប់ជាមួយនឹងការត្រួតពិនិត្យទូទៅនៃប្រព័ន្ធច្បាប់ ព្រមទាំងស្នើឲ្យទីក្រុង Hai Phong ពិនិត្យឡើងវិញនូវរបប និងគោលនយោបាយសម្រាប់កម្មករ កម្មាភិបាល ពលករ; ធានាប្រាក់ឈ្នួលដល់ពលករ។
ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានប្រគល់អំណោយចំនួន ២០០ កញ្ចប់ដល់សមាជិកសហជីព កម្មករ ដែលមានស្នាដៃឆ្នើម សមាជិកសហជីព និងកម្មករដែលមានស្ថានភាពរស់នៅលំបាកនៅទីក្រុង Hai Phong។
នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងលំនៅដ្ឋានសង្គមលើកដំបូង នៅសង្កាត់ Trang Cat ស្រុក Hai An៕