ប្រធានរដ្ឋសភា លោក Vuong Dinh Hue ទទួលជួបជាមួយថ្នាក់ដឹកនាំសហគ្រាសធំៗរបស់កូរ៉េខាងត្បូង
(VOVWORLD) - លោកប្រធានរដ្ឋសភាបានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុន ជួយឧបត្ថម្ភធុរកិច្ចវៀតណាមបង្កើនសមត្ថភាពដើម្បីអាចចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល ជួយរក្សាស្ថិរភាពផលិតកម្មនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ទទួលជួបប្រធាននិងជានាយកប្រតិបត្តិ Amkor Technology Group លោក Ji Jong-rip (រូបថត៖ Doan Tan/TTXVN) |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉ខាងត្បូង នាព្រឹកថ្ងៃទី ១៥ ខែធ្នូ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយប្រធាននិងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Amkor Technology លោក Ji Jong-rip និងប្រធានសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុ Hana លោក Kim Jung-tai។ នេះជាសកម្មភាពចុងក្រោយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង របស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue។
អញ្ជើញទទួលជួបជាមួយប្រធាននិងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Amkor Technology លោក Ji Jong-rip ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអបអរសាទរចំពោះសម្ព័ន្ធក្រុមហ៊ុនដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីវិនិយោគនៃគម្រោងរោងចក្រដំឡើង និងសាកល្បងសម្ភារៈនិងឧបករណ៍ស្រង់ស៊ីទ័រនៅខេត្ត Bac Ninh (វៀតណាម។ ជាមួយនឹងទុនវិនិយោគរហូតដល់ ១.៦ ពាន់លានដុល្លារអាមេរិក គម្រោងនេះនឹងក្លាយជាកម្លាំងចលករថ្មីក្នុងការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់របស់ខេត្ត Bac Ninh និយាយដោយឡែក និងវៀតណាមនិយាយរួម។ លោកប្រធានរដ្ឋសភាបានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុនជួយឧបត្ថម្ភធុរកិច្ចវៀតណាមបង្កើនសមត្ថភាពដើម្បីអាចចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល ជួយរក្សាស្ថិរភាពផលិតកម្មនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុ Hana លោក Kim Jung-tai ប្រធានរដ្ឋសភាវៀត ណាម លោក Vuong Dinh Hue បានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន បន្តចែករំលែកបទពិសោធន៍អភិបាលកិច្ចជឿនលឿន និងវិធីសាស្រ្តអាជីវកម្មថ្មី។ លោកប្រធាន រដ្ឋសភា Vuong Dinh Hue បានស្វាគមន៍ចំពោះសកម្មភាពសង្គមនិងសប្បុរសធម៌ដែលសម្ព័ន្ធក្រុមហ៊ុនបានអនុវត្តន៍នៅវៀតណាម៕