ប្រធានរដ្ឋសភា លោក Vuong Dinh Hue ទទួលជួបប្រធានគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុន

(VOVWORLD) - នារសៀលថ្ងៃទី ៣០ សីហា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបប្រធានគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុន (CDP) លោក Izumi Kenta ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue ទទួលជួបប្រធានគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុន - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទទួលជួបប្រធានគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុន (CDP) លោក Izumi Kenta។ (រូបថត៖ VOV)

ថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា គោលនយោបាយកិច្ចការបរទេសរបស់វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងជាមួយជប៉ុន; សម្ដែងបំណងចង់ឲ្យភាគីទាំងពីរពង្រឹងទំនាក់ទំនងលើគ្រប់កម្រិត រួមទាំងបក្ស រដ្ឋាភិបាល រដ្ឋសភា ការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងសហគ្រាសជាមួយសហគ្រាសនិងរវាងមូលដ្ឋានជាមួយមូលដ្ឋានផងដែរ។ លោកប្រធានរដ្ឋសភាបានវាយតំលៃខ្ពស់ចំពោះគណបក្សនយោបាយនានារបស់ជប៉ុនដែលតែងតែឯកភាពបន្តពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយជាមួយវៀតណាម ដោយអះអាងថានេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីឲ្យភាគីទាំងពីរបន្តស្ថាបនា ទំនាក់ទំនងល្អប្រសើរសម្រាប់ ៥០ ឆ្នាំខាងមុខ។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាខ្ពស់ ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម; ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ។ លើសពីនេះ ភាគីទាំងពីរនឹងបន្តសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ក្នុងការកសាងស្ថាប័ន កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា និងហិរញ្ញវត្ថុក្នុងការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្ដូរថាមពល ដើម្បីសម្រេចបាននូវគោលដៅរបស់ប្រទេសនីមួយៗ ក៏ដូចជាអនុវត្តន៍គោលដៅរួមរបស់ពិភពលោក។

ភាគីទាំងពីរក៏បានអះអាងនូវការខិតខំប្រឹងប្រែង និងការគាំទ្រចំពោះទស្សនៈ និងគោលជំហរក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ