ប្រធានរដ្ឋសភា លោក Vuong Dinh Hue ទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុនអភិវឌ្ឍន៍ តំបន់ពិសេស Clark
(VOVWORLD) - លោកប្រធានរដ្ឋសភាវៀតណាមបានចាត់ទុកថា៖ សហគ្រាស វៀតណាម និងហ្វីលីពីនគួរតែបង្កើនការផ្លាស់ប្តូរ ពន្លឿនការវិនិយោគនាពេលខាងមុខ ឲ្យបានសត្តិសមនឹងសក្តានុពលនិងប្រៀបខ្លាំងរបស់ភាគីទាំងពីរ។
(រូបថត៖ VOV) |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហ្វីលីពីន នាព្រឹកថ្ងៃទី២៥ ខែ វិច្ឆិកា នៅទីក្រុងម៉ានីល ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បាន ទទួលជួបលោកស្រី Agnes Devanadera ប្រធានសម្ព័ន្ធក្រុមហ៊ុនអភិវឌ្ឍន៍តំបន់ ពិសេស Clark។ ជំនួបនេះគឺជាឱកាសដើម្បីផ្លាស់ប្ដូរមតិអំពីស្ថានភាពនៃតំបន់ពិសេស ស្តាប់សំណើរបស់តំបន់ពិសេស និងសមាជិក ដើម្បីស្នើគោលនយោបាយសម្រាប់ តភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ ទាក់ទាញសហគ្រាសបន្ថែមទៀតចូលរួមបណ្តាក់ទុន នៅក្នុងវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង។
ក្នុងជំនួបនេះ លោកប្រធានរដ្ឋសភាវៀតណាមបានចាត់ទុកថា៖ សហគ្រាស វៀតណាម និងហ្វីលីពីនគួរតែបង្កើនការផ្លាស់ប្តូរ ពន្លឿនការវិនិយោគនាពេលខាងមុខ ឲ្យបានសត្តិសមនឹងសក្តានុពលនិងប្រៀបខ្លាំងរបស់ភាគីទាំងពីរ។ ចំណែកលោកស្រី Agnes Devanadera ប្រធានសម្ព័ន្ធក្រុមហ៊ុនអភិវឌ្ឍន៍តំបន់ពិសេស Clark មានបំណង ចង់ទទួលបានការចែករំលែកគោលនយោបាយ និងបទពិសោធន៍ពីប្រទេសវៀតណាម ដើម្បីអភិវឌ្ឍន៍តំបន់ពិសេស។
គួរជម្រាបថា តំបន់ពិសេស Clark ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩២ ក្នុង គោលដៅប្រែក្លាយមូលដ្ឋានសឹក Clark ទៅជាមជ្ឈមណ្ឌលទាក់ទាញការវិនិយោគ និងពាណិជ្ជកម្មសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក។ តំបន់ពិសេសនេះមានផ្ទៃដីសរុបជាង ៣២ពាន់ ហិកតា ដែលមានឧស្សាហកម្មនិងវិស័យជាច្រើនដូចជា៖ បច្ចេកវិទ្យាព័ត៌មាន ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ អាកាសចរណ៍ ភស្តុភារកម្ម និងទេសចរណ៍៕