ប្រធានរដ្ឋសភា លោក Vuong Dinh Hue ទទួលជួបឯកអគ្គរដ្ឋទូតអង់គ្លេស និងនូវែលសេឡង់

(VOVWORLD) - នាល្ងាចថ្ងៃទី ២៤ មករា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅវៀតណាម លោក Ian Frew និងឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំនៅវៀតណាមលោក Tredene Dobson។

ទទួលជួបឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅវៀតណាម លោក Ian Frew ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឱ្យឯកអគ្គរដ្ឋទូតពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងជំរុញការវិនិយោគរវាងប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋាននៃការបន្តខ្សែសង្វាក់ផ្គត់ផ្គង់ចាស់ និងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ថ្មី ដែលជាយុទ្ធសាស្ត្រ និង មានតម្លៃបន្ថែមខ្ពស់; សង្ឃឹមថា សហគ្រាសអង់គ្លេសបង្កើនការវិនិយោគនៅវៀតណាម។ លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា នាពេលឆាប់ៗខាងមុខ វៀតណាមនឹងអនុម័ត ដើម្បីចក្រភពអង់គ្លេសចូលជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ នាពេលខាងមុខ រដ្ឋសភាវៀតណាមនឹងបន្តជំរុញសកម្មភាពរវាងគណៈកម្មាធិការជំនាញនៃរដ្ឋសភា និងចក្រភពអង់គ្លេស ដើម្បីស្វែងយល់ពីបទពិសោធន៍ រួមទាំងការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងហូជីមិញផងដែរ។

ទទួលជួបឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ប្រចាំនៅវៀតណាម លោក Tredene Dobson មកជម្រាបលាបញ្ចប់បេសកកម្មការទូត ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា រដ្ឋសភាវៀតណាមនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ស្ថានទូតនូវែលសេឡង់ និងអ្នកស្នងដំណែងរបស់ឯកអគ្គរដ្ឋទូត រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម ជាពិសេស រវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Tredene Dobson បានអះអាងនូវសារៈសំខាន់នៃការរឹតបន្តឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានូវែលសេឡង់ និងវៀតណាម; លោកបានមានប្រសាសន៍ថា មិនថាលោកកាន់តំណែងអ្វីនោះទេ លោកតែងតែដាក់ប្រទេសវៀតណាមជាកន្លែងពិសេសមួយនៅក្នុងបេះដូងរបស់លោក ហើយតែងតែខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ