ប្រធានរដ្ឋសភា លោក Vuong Dinh Hue បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីនិងនូវែលសេឡង់

(VOVWORLD) - នាយប់ថ្ងៃទី៧ ខែធ្នូ ប្រធានរដ្ឋសភាវៀត ណាម លោក Vuong Dinh Hue បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី និងនូវែលសេឡង់ប្រកបដោយជោគជ័យ។ 
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីនិងនូវែលសេឡង់ - ảnh 1អាណិកជនវៀតណាមនៅនូវែលសេឡង់ស្វាគមន៍ប្រធានរដ្ឋសភា Vuong Dinh Hue (រូបថត៖ Le Tuyet/VOV)

ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើង តាមការអញ្ជើញរបស់ប្រធានសភាអូស្ត្រាលីលោក Milton Dick ប្រធានព្រឹទ្ធសភាអូស្ត្រាលី Sue Lines និងប្រធានសភានូវែលសេឡង់ Adrian Rurawhe ហើយបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២២។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីនិងនូវែលសេឡង់ - ảnh 2ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese (រូបថត៖ Le Tuyet/VOV)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសទាំងពីរ ប្រធានរដ្ឋសភាវៀត ណាម លោក Vuong Dinh Hue បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំកំពូលនៃស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ; ជួបជាមួយនាយករដ្ឋមន្ត្រី អគ្គទេសាភិបាល ប្រធាន     គណៈកម្មាធិការមួយចំនួននៃរដ្ឋសភា និងរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ...។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានជួបជាមួយថ្នាក់ដឹកនាំសាជីវកម្ម និងសហគ្រាសមួយចំនួននៃប្រទេសទាំងពីរ; អញ្ជើញចូលរួមវេទិកាកិច្ចសហប្រតិបត្តិការអប់រំ វេទិកាសេដ្ឋកិច្ចនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់; អញ្ជើញទៅទស្សនា ជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតវៀតណាម និងជួបជាមួយសហគមន៍ជនវៀតណាមនៅប្រទេសទាំងពីរ។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីនិងនូវែលសេឡង់ - ảnh 3ប្រធានរដ្ឋសភាជួបពិភាក្សាជាមួយប្រធានសភានូវែលសេឡង់ (រូបថត៖ Le Tuyet/VOV)

ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសទាំងពីរសម្រេចបានលទ្ធផលជាក់ស្តែង និងទូលំទូលាយ លើគ្រប់បណ្តាញរបស់បក្ស រដ្ឋាភិបាល រដ្ឋសភា ការជួបប្រាស្រ័យរវាងប្រជាជន និងសសរស្តម្ភនៃទំនាក់ទំនង។ លទ្ធផលនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue មិនត្រឹមតែលើវិស័យកិច្ចសហប្រតិបត្តិការទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងនៅក្នុងទម្រង់ទ្រាយនៃតំបន់អាស៊ីអាគ្នេយ៍និងពង្រីកទៅកាន់មហាសមុទ្រឥណ្ឌា និងតំបន់អាស៊ី-ប៉ាស៊ីហ្វិកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ