ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបលោក Chén Jí Níng លេខាគណៈកម្មាធិការបក្សទីក្រុងសៀងហៃ
(VOVWORLD) - បន្តដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន (៧-១២ មេសា) នារសៀលថ្ងៃទី ១០ មេសា នៅទីក្រុងសៀងហៃ (ចិន) ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួប លោក Chén Jí Níng លេខាគណៈកម្មាធិការបក្សទីក្រុងសៀងហៃ។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបលោក Chén Jí Níng លេខាគណៈកម្មាធិការបក្សទីក្រុងសៀងហៃ |
នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងនូវគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដែលជានិច្ចកាលគោរព និងត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រ និងបង្កើតលក្ខខណ្ឌបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានារបស់វៀតណាម និងចិន ជាពិសេសគឺតំបន់ដែលមានទំនាក់ទំនងជាប្រពៃណី និងសក្ដានុពលដ៏សម្បូរបែបសម្រាប់កិច្ចសហប្រតិបត្តិការ ដូចជាទីក្រុងសៀងហៃ; បានសង្កត់ធ្ងន់ថា កំណែទម្រង់ជាច្រើនរបស់សៀងហៃ បើកទូលាយ គោលនយោបាយសាកល្បង... មិនត្រឹមតែរួមចំណែកផ្ទាល់ដល់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតម្លៃយោងមានប្រយោជន៍សម្រាប់ប្រទេសជាច្រើន ក្នុងនោះមានវៀតណាមផងដែរ។
ទិដ្ឋភាពនៃជំនួប (រូបថត៖ VOV) |
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចាត់ទុកថា ការជួបប្រាស្រ័យ និងកិច្ចសហប្រតិបត្តិការរវាងទីក្រុងសៀងហៃ និងមូលដ្ឋាន វៀតណាមមានសក្ដានុពលខ្លាំង មានមូលដ្ឋានគ្រឹះរឹងមាំ និងការបំពេញបន្ថែមខ្ពស់ សៀងហៃជាទីផ្សារនាំចេញដ៏សំខាន់របស់វៀតណាម ខណៈវៀត ណាមជាគោលដៅវិនិយោគដ៏មានសក្តានុពលសម្រាប់អាជីវកម្មសៀងហៃ។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើថា ទីក្រុងសៀងហៃ បង្កើតលក្ខខណ្ឌអំណោយផល ការគាំទ្រ និងលើកទឹកចិត្តសម្រាប់អង្គភាពអាជីវកម្មវៀតណាម ចូលរួមក្នុងពិព័រណ៍នាំចូលអន្តរជាតិចិន និងពិព័រណ៍ពាណិជ្ជកម្មផ្សេងៗទៀត ដែលប្រព្រឹត្តទៅនៅទីក្រុងសៀងហៃ; សង្ឃឹមថា ភាគីទាំងពីរនឹងជំរុញប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពគំរូរវាងទីក្រុងសៀងហៃ និងទីក្រុងហូជីមិញ និងតំបន់មួយចំនួនទៀតនៅវៀតណាម។
កាលពីរសៀលថ្ងៃទី ១០ មេសា នៅទីក្រុងសៀងហៃ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលថ្នាក់ដឹកនាំនៃសាជីវកម្មចិនធំៗមួយចំនួនរបស់ចិនផងដែរ៕