ប្រធានរដ្ឋសភា លោក Vuong Dinh Hue ផ្ញើសារចូលរួមរំលែកទុក្ខជូនប្រធានរដ្ឋសភាសាធារណរដ្ឋទួរគីនិងប្រធានរដ្ឋសភាសាធារណរដ្ឋអារ៉ាប់ស៊ីរី

(VOVWORLD) - នាថ្ងៃទី ៨ ខែកុម្ភៈ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានផ្ញើលិខិតចូលរួមរំលែកទុក្ខ ជូនប្រធានរដ្ឋសភាទួរគី Mustafa Sentop និងប្រធានរដ្ឋសភានៃសាធារណរដ្ឋអារ៉ាប់ Hammouda Youssef Sabbagh ចំពោះគ្រោះមហន្តរាយរញ្ជួយដីនាពេលថ្មីៗនេះ នៅភាគអាគ្នេយ៍នៃប្រទេសទួរគី និងភាគខាងជើងស៊ីរីនាពេលថ្មីៗនេះ។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue ផ្ញើសារចូលរួមរំលែកទុក្ខជូនប្រធានរដ្ឋសភាសាធារណរដ្ឋទួរគីនិងប្រធានរដ្ឋសភាសាធារណរដ្ឋអារ៉ាប់ស៊ីរី - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue (រូបថត៖  VOV)

លោកប្រធានរដ្ឋសភា Vuong Dinh Hue ជឿជាក់ថា នាពេលឆាប់ៗខាងមុខ រដ្ឋ និងប្រជាជនទួរគីនិងស៊ីរី នឹងជំនះពុះពារលើដំណាក់កាលដ៏លំបាកនេះ ព្រមទាំងធ្វើឲ្យជីវភាពសេដ្ឋកិច្ចសង្គមមានស្ថិរភាព។ ទន្ទឹមនឹងនោះ លោកបានអះអាងថា វៀតណាមតែងតែប្រគៀកស្មារជាមួយប្រជាជនទួរគីនិងស៊ីរី ក្នុងគ្រាលំបាកនេះ ត្រៀមខ្លួនជាស្រេចដើម្បីចូលរួមជាមួយសហគមន៍អន្តរជាតិ ជួយឧបត្ថម្ភទួរគីនិងស៊ីរី ក្នុងការជម្នះ ផលវិបាកដោយសារគ្រោះរញ្ជួយដី ក្នុងសមត្ថភាពរបស់ខ្លួន។

សូមគូសបញ្ជាក់ថា ការរញ្ជួយដីបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី ៦ ខែកុម្ភៈ នៅភាគអាគ្នេយ៍នៃប្រទេសទួរគី និងភាគខាងជើងប្រទេសស៊ីរី ដែលមានកម្រិត ៧,៨ រ៉ិចទ័រ បណ្តាលឲ្យមនុស្សជាង ១១ពាន់នាក់ស្លាប់ មនុស្សរាប់ម៉ឺននាក់រងរបួស ហើយផ្ទះសម្បែង និងសម្ភារៈជាច្រើនរងការខូចខាតនិងត្រូវបំផ្លាញ់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ