ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ ផ្លាស់ប្ដូរបន្ថែមលើការចាត់តាំង និងប្រតិបត្តិការរបស់ AIPA

(VOVWORLD) - AIPA គឺជាគំរូ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរសភាក្នុងតំបន់ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នតំណាងឱ្យឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជននៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន)។ 
ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ ផ្លាស់ប្ដូរបន្ថែមលើការចាត់តាំង និងប្រតិបត្តិការរបស់ AIPA - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue

នារសៀលថ្ងៃទី ២១ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតអន្តរសភានៃបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី ៤៣ (AIPA-43) ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអះអាងថា AIPA គឺជាគំរូ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរសភាក្នុងតំបន់ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នតំណាងឱ្យឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជននៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន)។ រដ្ឋសភាវៀតណាមនឹងខិតខំប្រឹងប្រែងអនុវត្តការប្តេជ្ញាចិត្តក៏ដូចជាសេចក្ដីសម្រេចចិត្តដែលមហាសន្និបាត AIPA-43 នឹងអនុម័ត។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានលើកសំណើចំនួនប្រាំ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងសាមគ្គីភាព និងតួមជ្ឈភាពរបស់អាស៊ានក្នុងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។

"សភានៃប្រទេសនានាត្រូវពង្រឹង និងកែលម្អបន្ថែមទៀតនូវការចាត់តាំង និងប្រតិបត្តិការរបស់ AIPA ពង្រឹងការសម្របសម្រួល និងទំនាក់ទំនងរវាងបណ្តាញនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសនានាក្នុងតំបន់ ជាពិសេសគឺកិច្ចសហប្រតិបត្តិការក្នុងការទាញយកអត្ថប្រយោជន៍ពីសង្គម ការជំនះលើហានិភ័យក្នុងវិស័យឌីជីថល និងការផ្លាស់ប្តូរថាមពលប្រកបដោយសមធម៌។ ខ្ញុំយល់ស្របនឹងសេចក្តីប្រកាសរបស់ប្រមុខគណៈប្រតិភូ ជាពិសេសគណៈប្រតិភូហ្វីលីពីន អំពីបញ្ហាទំនួលខុសត្រូវរបស់ប្រទេសធំៗ និងប្រទេសអភិវឌ្ឍន៍សម្រាប់ការប្រែប្រួលអាកាសធាតុ។ សន្និសីទ COP-27 កន្លងទៅត្រូវចំណាយពេលយូរ ក្នុងការសម្រេចបានកិច្ចព្រមព្រៀងដំបូងស្តីពីហិរញ្ញវត្ថុ ដែលបង្ហាញពីលក្ខណៈស្មុគស្មាញនៃបញ្ហាដែលអាស៊ាន និង AIPA ត្រូវតែសម្របខ្លួនយ៉ាងសកម្ម"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ