ប្រធានរដ្ឋសភា លោក Vuong Dinh Hue រំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលីនៅខេត្ត Thua Thien - Hue
(VOVWORLD) - នៅឈាបនដ្ឋានយុទ្ធជនពលីទីក្រុង Hue ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងក្រុមការងារបានរំលឹកដល់វិញ្ញាណក្ខ័ន្ធរបស់វីរយុទ្ធជនពលី ចំនួនជាង ២០០០ នាក់ ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហានដើម្បីបុព្វហេតុតស៊ូបង្រួបបង្រួមជាតិ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលីនៅឈាបនដ្ឋានវីរយុទ្ធជនពលីទីក្រុង Hue។ រូបថត៖ dangcongsan.vn |
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៦ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី២៧ កក្កដា ឆ្នាំ១៩៤៧ - ថ្ងៃទី២៧ កក្កដា ឆ្នាំ២០២៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងក្រុមការងារមជ្ឈិមបានមកអុជធូប ថ្វាយផ្កានៅឈាបនដ្ឋានយុទ្ធជនពលីទីក្រុង Hue; ចុះសួរសុខទុក្ខ និងប្រគល់អំណោយជូនគ្រួសារគោលនយោបាយនៅមូលដ្ឋាន។
នៅឈាបនដ្ឋានយុទ្ធជនពលីទីក្រុង Hue ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងក្រុមការងារបានរំលឹកដល់វិញ្ញាណក្ខ័ន្ធរបស់វីរយុទ្ធជនពលី ចំនួនជាង ២០០០ នាក់ ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហានដើម្បីបុព្វហេតុតស៊ូបង្រួបបង្រួមជាតិ។ លោកប្រធានរដ្ឋសភាបានសន្យាបន្តទទួលមរតកនូវប្រពៃណីដ៏ភ្លឺស្វាង និងបុព្វហេតុបដិវត្តន៍ដ៏មហិមាររបស់បក្ស និងប្រជាជាតិទាំងមូល; បន្តសិក្សាស្រាវជ្រាវ ច្នៃប្រឌិត និងលើកកំពស់ដោយឥតឈប់ឈរនូវប្រសិទ្ធភាពប្រតិបត្តិការរបស់រដ្ឋសភា រួមចំណែកកសាងប្រទេសវៀតណាមខ្លាំងមាំមួនដូចបំណងប្រាថ្នារបស់លោកប្រធានហូជីមិញ។
នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចុះសាកសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយនៅមូលដ្ឋាន៕