ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ AIPA

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅឥណ្ឌូនេស៊ី និងចូលរួមមហាសន្និបាតអន្តរសភានៃប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី ៤៤ (AIPA-៤៤) នារសៀលថ្ងៃទី ៦ សីហា នៅទីក្រុងហ្សាកាតា ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងថ្នាក់ដឹកនាំនៃ រដ្ឋសភា/សភានៃប្រទេសសមាជិក AIPA បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ AIPA។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ AIPA - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងថ្នាក់ដឹកនាំរដ្ឋសភា និងសភានៃប្រទេសទាំងអស់បានវាយតម្លៃខ្ពស់ចំពោះការជ្រើសរើសប្រធានបទនៃមហាសន្និបាត AIPA- ៤៤ (រូបថត៖ VOV)

ដោយមានប្រធានបទសំខាន់ “សភាឆ្លើយតបយ៉ាងសកម្ម ដើម្បីអាស៊ានមួយមានស្ថិរភាព និងវិបុលភាព” មហាសន្និបាត AIPA-៤៤ ដោយមានភាពស្អិតរមួត និងស្របតាមប្រធានបទរួមរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយនៅឆ្នាំនេះគឺ “ជំហរអាស៊ានតែមួយ៖ ចំណុចស្នូលនៃកំណើន” ដែលបង្ហាញពីការសម្របខ្លួនរបស់សភាអាស៊ានក្នុងបរិបទនៃការប្រែប្រួលក្នុងតំបន់ និងអន្តរជាតិ ដោយសង្កត់ធ្ងន់លើការសន្ទនា និងការពិគ្រោះយោបល់ ពង្រឹងការសម្របសម្រួលរវាងបណ្តាញនីតិប្បញ្ញត្តិ និងប្រតិបត្តិ រួមចំណែកពង្រឹងសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន។

នៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការប្រតិបត្តិ AIPA ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងថ្នាក់ដឹកនាំរដ្ឋសភា  សភានៃប្រទេសទាំងអស់បានវាយតម្លៃខ្ពស់ចំពោះការជ្រើសរើសប្រធានបទនៃមហាសន្និបាត AIPA-៤៤ ដែលតំណាងឱ្យសារតម្លាភាពរបស់ AIPA ក៏ដូចជា បំណងប្រាថ្នារបស់ប្រទេសម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី ប្រធានអាស៊ាន និងប្រធាន AIPA ២០២៣ បានលើកកម្ពស់តួនាទីរបស់អាស៊ាន និង AIPA   ក្នុងការជំរុញសន្តិភាព សន្តិសុខ ភាពធន់ និងការអភិវឌ្ឍចីរភាពប្រកបដោយបរិយាប័នរបស់តំបន់ ដើម្បីធ្វើឱ្យអាស៊ានក្លាយជាមជ្ឈមណ្ឌលនៃកំណើន ដោយមិនបន្សល់ទុកនរណាម្នាក់នៅពីក្រោយឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ