ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញចូលរួមពិធីបើក “មហោស្រពអភិរក្ស និងអភិវឌ្ឍន៍ភូមិសិប្បកម្មវៀតណាមឆ្នាំ ២០២៣”

(VOVWORLD) - យោងតាមតួរលេខរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បច្ចុប្បន្ននៅទូទាំងប្រទេសវៀតណាមមានសិប្បករ ជាងសិប្បកម្មល្អៗចំនួនជាង ២១០០នាក់ និងពលករជាង ៣,៦ លាននាក់ដែលកំពុងធ្វើការក្នុងវិស័យសិប្បកម្មប្រពៃណី។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញចូលរួមពិធីបើក “មហោស្រពអភិរក្ស និងអភិវឌ្ឍន៍ភូមិសិប្បកម្មវៀតណាមឆ្នាំ ២០២៣” - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan ប្រគល់រង្វាន់ថ្នាក់ A ដល់សិប្បករដែលចូលរួមក្នុងការប្រកួតប្រជែងផលិតផល សិប្បកម្មវៀតណាមឆ្នាំនេះ។ (រូបថត៖ VOV)
នាយប់ថ្ងៃទី ៩ វិច្ឆិកា ពិធីបើក “មហោស្រពអភិរក្ស និងអភិវឌ្ឍន៍ភូមិសិប្បកម្ម វៀតណាមឆ្នាំ ២០២៣” បានប្រព្រឹត្តទៅនៅព្រះបរមរាជវាំង Thang Long ទីក្រុងហាណូយ។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមពិធីបើក និងប្រគល់រង្វាន់ថ្នាក់ A ដល់សិប្បករដែលចូលរួមក្នុងការប្រកួតប្រជែងផលិតផល សិប្បកម្មវៀតណាមឆ្នាំនេះ។
ក្នុងពិធីបើក រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan បានសង្កត់ធ្ងន់ថា ផលិតផលសិប្បកម្មវិចិត្រសិល្បៈ និងភូមិសិប្បកម្ម គឺជាលក្ខណៈ វិសេសវិសាល ជាតម្លៃវប្បធម៌ និងសង្គម ដ៏ពោរពេញទៅដោយអត្តសញ្ញាណនៃ ប្រទេសនីមួយៗ និងប្រជាជាតិនីមួយៗ។ ហេតុដូច្នេះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ ជនបទ ប្តេជ្ញាចិត្តរួមដំណើរជាមួយភូមិសិប្បកម្មប្រពៃណី ពង្រីកបន្ថែមទៀតនូវតម្លៃ វប្បធម៌អរូបីនៃភូមិសិប្បកម្ម ព្រមទាំងលើកកម្ពស់តម្លៃសេដ្ឋកិច្ចនៃផលិតផលប្រពៃណីផងដែរ៖ “នាពេលខាងមុខ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ នឹងបន្តសម្របសម្រួល យ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានា បង្កើតលក្ខខណ្ឌអំណោយ ផលដល់សិប្បករ ជាងសិប្បកម្ម និងអ្នករចនាសិប្បកម្មវិចិត្រសិល្បៈ ឱ្យប្រកាន់ខ្ជាប់នូវ វិជ្ជាជីវៈ និងភូមិសិប្បកម្ម ផ្សព្វផ្សាយលក្ខណៈស្រស់ស្អាត និងគុណតម្លៃវិជ្ជមានដល់ សហគមន៍ អភិរក្ស និងពង្រីកតម្លៃភូមិសិប្បកម្មប្រពៃណី រួមចំណែកក្នុងកម្មវិធីកសាង ជនបទថ្មី អភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ លើកកំពស់គុណភាពជីវភាពរបស់ ប្រជាជននៅជនបទ”។
យោងតាមតួរលេខរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បច្ចុប្បន្ននៅទូទាំង ប្រទេស
វៀតណាមមានសិប្បករ ជាងសិប្បកម្មល្អៗចំនួនជាង ២១០០នាក់ និងពលករ ជាង ៣,៦ លាននាក់ដែលកំពុងធ្វើការក្នុងវិស័យសិប្បកម្មប្រពៃណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ