ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-អូទ្រីស

(VOVWORLD) - នាព្រឹកថ្ងៃទី ៦ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅសភាពាណិជ្ជកម្មអូទ្រីសទីក្រុងវីយែនបានប្រព្រឹត្តទៅវេទិកាពាណិជ្ជ កម្មវៀតណាម-អូទ្រីស។ វេទិកានេះដោយស្ថានទូតវៀតណាម ក្រសួង ផែនការនិងវិនិយោគ និងសភាពាណិជ្ជកម្ម-សេដ្ឋកិច្ចនៃសាធារណ រដ្ឋអូទ្រីសសហការរៀបចំឡើង។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-អូទ្រីស - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងក្នុងវេទិកា (រូបថត៖ TTXVN)

ថ្លែងមតិនៅវេទិកានេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា ឆ្នាំ ២០២០ សេដ្ឋកិច្ចវៀតណាមនឹងសម្រេចបានអត្រាកំណើន ២,៩១% ដែលស្ថិតក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅលើពិភពលោក។ វៀតណាមបានក្លាយជាប្រទេសសេដ្ឋកិច្ចធំទី ៣ នៅអាស៊ីអាគ្នេយ៍ ដែលមានផលិតផលក្នុងស្រុកសរុបជាង ៣៥០ ពាន់លានដុល្លារអាមេរិក។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងឈានដល់ ៦.៥% នៅឆ្នាំ ២០២១ ខ្ពស់ជាងអត្រាកំណើន ៦% នៃពិភពលោកទាំងមូល។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអះអាងថា៖ “ទាក់ទងនឹងការវិនិយោគបរទេស វៀតណាមមានគោលនយោបាយទាក់ទាញ និងសហប្រតិបត្តិជាមួយវិនិយោគិនបរទេសដោយមានជម្រើស យកគុណភាព ប្រសិទ្ធភាព បច្ចេកវិទ្យានិងកិច្ចការពារបរិស្ថានជាលក្ខណៈវិនិច្ឆ័យសំខាន់។ ក្នុងពេលជាមួយគ្នានេះ គួរតែផ្តល់អាទិភាពដល់ការទាក់ទាញគម្រោងក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ការច្នៃប្រឌិត ការស្រាវជ្រាវនិងការអភិវឌ្ឍ។ ជាពិសេស បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាមចូលរួមក្នុងខ្សែសង្វាក់តម្លៃ  លើកកម្ពស់សេដ្ឋកិច្ច ឌីជីថលនិងរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយនិរន្តរភាពរបស់វៀតណាម។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue ក៏បានស្នើឱ្យអង្គភាពអាជីវកម្មអូទ្រីស គាំទ្រដល់រដ្ឋាភិបាលអូទ្រីសក្នុងការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឧបករណ៍វេជ្ជសាស្ត្រនិងជួយវៀតណាមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាវនេះ។

នៅថ្ងៃដដែលនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានជួបសន្ទនាជាមួយប្រធាន សហភាពអន្តរសភាពិភពលោក IPU លោក Duarta Pacheco។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពថា សមាជិកនានាគួរតែដាក់ចេញសំណើរយ៉ាងសកម្មនិងជំរុញគំនិតផ្តួចផ្តើមដើម្បីបន្តសកម្មភាពរបស់ IPU ជាពិសេសអភិវឌ្ឍន៍ភាពជាដៃគូរវាង IPU និងអង្គការសហប្រជាជាតិ។ យ៉ាងណាមិញ សភាទាំងអស់ត្រូវសហការគ្នា ជឿជាក់លើគ្នាទៅវិញទៅមក ដើម្បីបង្កើតពិភពលោកមួយល្អប្រសើរជាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ