ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញជាអធិបតីក្នុងពិធីបើកសម័យប្រជុំលើកទី១១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVWORLD) - នាថ្ងៃទី ១១ ឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម័យប្រជុំលើកទី ១១ នៃគណៈកម្មាធិ ការ អចិន្ត្រៃយ៍រដ្ឋសភា។ 
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញជាអធិបតីក្នុងពិធីបើកសម័យប្រជុំលើកទី១១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម័យប្រជុំលើកទី ១១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថត៖ TTXVN)

កិច្ចប្រជុំនេះបានធ្វើឡើងអស់រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា។ ក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើខ្លឹមសារចំនួន ១១។ ក្នុងនោះ គួរឲ្យចាប់អារម្មណ៍គឺរបាយការណ៍អំពីសេដ្ឋកិច្ចសង្គម និងថវិការដ្ឋកាលពីឆ្នាំមុន និងស្ថានភាពអនុវត្តន៍ក្នុងប៉ុន្មានខែដើមឆ្នាំនេះ។ ប្រធានរដ្ឋសភា លោកស្រី Vuong Dinh Hue បានចាត់ទុកថា សេចក្តីសម្រេចចិត្តលេខ ៤៣ របស់រដ្ឋសភា ស្តីពីការអនុវត្តកញ្ចប់គោលនយោបាយសារពើពន្ធនិងរូបិយវត្ថុចំនួន ៤៣៧ ពាន់ពាន់លានដុង នឹងរួមចំណែកដល់កំណើន GDP បន្ថែម ២%។

ផ្តល់យោបល់លើការពិចារណា និងសេចក្តីសម្រេចរបស់រដ្ឋសភាអំពីគោលនយោបាយវិនិយោគលើគម្រោងខ្សែក្រវ៉ាត់លេខ ៤ នៅតំបន់រដ្ឋធានីហាណូយ គម្រោងខ្សែក្រវ៉ាត់ លេខ ៣ ទីក្រុងហូជីមិញ; គម្រោងសាងសង់ផ្លូវល្បឿនលឿន Chau Doc - Can Tho - Soc Trang; គម្រោង Khanh Hoa - Buon Ma Thuot; និងគម្រោង Bien Hoa - Vung Tau ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានលើកឡើងថា  ទាំងនេះគឺជាគម្រោងជាតិសំខាន់ៗ ដូច្នេះហើយ ចាំបាច់ត្រូវបញ្ជាក់ពីភាពខុសគ្នានៃការវិនិយោគ ភាពសមស្របជាមួយផែនការមេ ផែនការ យុទ្ធសាស្ត្រ ទម្រង់វិនិយោគ រចនាសម្ព័ន្ធនៃប្រភពទុនវិនិយោគ ជាពិសេសលទ្ធភាពនៃការបែងចែកដើមទុន។ ទន្ទឹមនឹងនេះក៏ស្នើឱ្យសវនកម្មរដ្ឋឆាប់មានរបាយការណ៍អំពីគម្រោងទាំងនេះ សម្រាប់រាយការណ៍ជូនរដ្ឋសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ