ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា Jaishankar

(VOVWORLD) - លោកប្រធានរដ្ឋសភាវៀតណាមក៏បានវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរនៅវេទិកាតំបន់និងអន្តរជាតិ។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា Jaishankar - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue ទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា S. Jaishankar (រូបថត៖ baodautu.vn)

បន្តសកម្មភាពក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅឥណ្ឌា នាថ្ងៃទី ១៧ ខែធ្នូ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា S. Jaishankar ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើឲ្យក្រសួងការបរទេសទាំងពីរសហការយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំជំនួបប្រាស្រ័យទាក់ទងគ្នាប្រកបដោយអត្ថន័យជាក់ស្តែង អបអរសាទរខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត រួមទាំងមានការផ្លាស់ប្តូរកម្រិតខ្ពស់រវាងប្រទេសទាំងពីរលើគ្រប់បណ្តាញរបស់បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងការផ្លាស់ប្តូរប្រជាជន រក្សាបាននូវយន្តការសហប្រតិបត្តិការដែលមានស្រាប់; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការស្តារឡើងវិញ ការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍បន្ទាប់ពីជំងឺរាតត្បាត លើកទឹកចិត្តក្រុមហ៊ុនអាកាសចរណ៍នៃភាគីទាំងពីរឱ្យស្តារឡើងវិញយ៉ាងវិញឆាប់ៗ និងបើកការហោះហើរត្រង់បន្ថែមទៀតតភ្ជាប់ទីក្រុងសំខាន់ៗនៃប្រទេសទាំងពីរ។ លោកប្រធានរដ្ឋសភា វៀតណាមក៏បានវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរនៅវេទិកាតំបន់និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ