ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញបំពេញទស្សនកិច្ចនិងជូនពរឆ្នាំថ្មីនៅខេត្ត Ca Mau

(VOVWORLD) - នៅទីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានកោតសរសើរចំពោះសមិទ្ធិផលរបស់កងកម្លាំងនគរបាលប្រជាជន ក៏ដូចជាវិស័យសុខាភិបាលក្នុងឆ្នាំកន្លងមក។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញបំពេញទស្សនកិច្ចនិងជូនពរឆ្នាំថ្មីនៅខេត្ត Ca Mau - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញជូនពរបុណ្យតេតនៅនគរបាលខេត្ត Ca Mau (រូបថត៖ VOV)

បន្តដំណើរបំពេញទស្សនកិច្ចការងារនៅបណ្តាខេត្តភាគខាងត្បូងនិងតំបន់ដីសណ្តទន្លេ Cuu Long នាព្រឹកថ្ងៃទី ២៥ មករា ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូបានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់កម្មាភិបាល នគរបាលនិងកម្លាំងពេទ្យនៅខ្សែប្រយុទ្ធជួរមុខបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅខេត្ត Ca Mau។ នៅទីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានកោតសរសើរចំពោះសមិទ្ធិផលរបស់កងកម្លាំងនគរបាលប្រជាជន ក៏ដូចជាវិស័យសុខាភិបាលក្នុងឆ្នាំកន្លងមក ដែលមិនត្រឹមតែធ្វើបានល្អការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកកាត់បន្ថយអត្រាឧក្រិដ្ឋកម្មយ៉ាងល្អ សម្រេចបាននូវគោលដៅដែលត្រូវបានរដ្ឋសភានិងក្រសួងនគរបាលប្រគល់ជូន។ តាមនោះស្ថានភាពនយោបាយ សណ្តាប់ ធ្នាប់សង្គមពីទីក្រុងដល់ជនបទ និងព្រំដែនកោះសមុទ្រត្រូវបានរក្សារឹងមាំ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ