ប្រធានរដ្ឋសភា លោក លោក Vuong Dinh Hue ចូលជួបពិភាក្សាជាមួយប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនលោក Wang Huning
(VOVWORLD) - នាព្រឹកថ្ងៃទី៩ ខែមេសានេះ នៅមហាសាលប្រជាជន ទីក្រុងប៉េកាំង ប្រទេស ចិន ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន ប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនា ជាមួយប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន លោក Wang Huning។
ប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនា ជាមួយប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន លោក Wang Huning (រូបថត៖ VOV) |
នៅទីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា ភាគីទាំងពីរបន្តរក្សាការផ្លាស់ប្តូរ និងទំនាក់ទំនងកម្រិតខ្ពស់ជាប្រចាំ; ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឱ្យរីកចម្រើន ក្នុងទិសដៅប្រកបដោយតុល្យភាព និងនិរន្តរភាព; ពង្រឹងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ក្នុងវិស័យផ្លូវថ្នល់ និងផ្លូវដែក លើកទឹកចិត្តសហគ្រាសចិនឱ្យវិនិយោគលើគម្រោងខ្នាតធំ ដែលមានគុណភាពខ្ពស់ ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍បៃតង សេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរឌីជីថល ការប្រែប្រួលអាកាសធាតុ ការការពារបរិស្ថានជាដើម។
ចំណែកឯលោក Wang Huning បានអះអាងថា ភាគីទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កសាងច្រកទ្វារព្រំដែនឆ្លាតវៃ និងសហប្រតិបត្តិការលើវិស័យថាមពលថ្មី រ៉ែសំខាន់ៗ និងវិទ្យាសាស្ត្រ -បច្ចេកវិទ្យាខ្ពស់ ការអប់រំ- ការបណ្តុះបណ្តាលវិជ្ជាជីវៈ; ធ្វើអោយប្រសើរឡើងនូវគុណភាពនៃកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ ដោយត្រៀមខ្លួនជាស្រេចធ្វើការជាមួយរណសិរ្សមាតុភូមិវៀតណាម ដើម្បីបង្កើនការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍។
នាព្រឹកមិញផងដែរ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចូលរួមពិធីរំលឹកខួបលើកទី ៣០ នៃជើងហោះហើរវៀតណាម-ចិន និងស្វាគមន៍ជើងហោះហើរលើកទី ១០០.០០០ របស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ទៅកាន់ប្រទេសចិនផងដែរ៕