ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan៖ កសាងទីក្រុង Can Tho ទៅជាទីក្រុងស្នូលនៃតំបន់ដីសណ្ដទន្លេ Cuu Long

(VOVWORLD) - នារសៀលថ្ងៃទី ១៦ ខែមីនា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូរដ្ឋសភានៃទីក្រុង Can Tho បានជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Can Tho។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan៖ កសាងទីក្រុង Can Tho ទៅជាទីក្រុងស្នូលនៃតំបន់ដីសណ្ដទន្លេ Cuu Long - ảnh 1ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ 

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានស្នើឱ្យទីក្រុង Can Tho ត្រូវមានការឯកភាពខ្ពស់អំពីការយល់ដឹងនិងសកម្មភាព ក៏ដូចជា លើកកម្ពស់គុណសម្បត្តិសក្តានុ ពល រួមទាំងពង្រឹងការតភ្ជាប់ជាមួយបណ្តាខេត្តដទៃទៀតក្នុងតំបន់ទៀត ផង។ ជាពិសេស លើកកម្ពស់ការតភ្ជាប់ការវិនិយោគ ជំរុញពាណិជ្ជកម្មប្រកបដោយមានប្រសិទ្ធភាពនៃការវិនិយោគរបស់សហគ្រាស។

លោកស្រី ប្រធានរដ្ឋសភា Nguyen Thi Kim Ngan មានប្រសាសន៍ថា៖ ដើម្បីឱ្យទីក្រុង Can Tho ក្លាយជាទីក្រុងស្នូលរបស់តំបន់ ចាំបាច់ត្រូវមានហេដ្ឋារចនាសម្ព័ន្ធឈានមុខ  និងមានដំណោះស្រាយសមស្រប់។ ទន្ទឹមជាមួយគ្នានោះ ទីក្រុង Can Tho ត្រូវពង្រីកសក្កាពល បង្កើនការតភ្ជាប់តាមរវាងបណ្តាខេត្តក្នុងតំបន់។ លោកស្រីប្រធានរដ្ឋសភាបានស្នើឲ្យទីក្រុងត្រូវស្រាវជ្រាវការអនុវត្តបច្ចេកវិទ្យាថ្មី កែទម្រង់រដ្ឋបាលនិងកែលំអបរិយាកាសវិនិយោគផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ