ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ចូលរួមពិធីដាំដើមឈើនៅបង្គោលនិយាមការជាតិ GPS 0001 Ca Mau
(VOVWORLD) -នាព្រឹកថ្ងៃទី២ខែឧសភា នៅបង្គោលនិយាមការជាតិ GPS 0001-គីឡូម៉ែត្រលេខ០ ឃុំ Dat Mui ស្រុក Ngoc Hien ខេត្ត Ca Mau ប៉ូលខាងត្បូងលើដីគោករបស់មាតុប្រ ទេសនោះ អគ្គនាយកដ្ឋានបរិស្ថាននៃក្រសួងធនធាននិងបរិស្ថានបានរួមសហការជាមួយ ក្រុមហ៊ុនភាគហ៊ុនទឹកដោះគោវៀតណាម (Vinamilk) រៀបចំពិធីដាំដើមឈើក្នុងក្របខ័ណ្ឌនៃកម្មវិធីមូលនីធិដើមឈើ១លានដើមសម្រាប់វៀតណាម។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ចូលរួមពិធីដាំដើមឈើនៅបង្គោល និយាមការជាតិ GPS 0001 Ca Mau |
បន្ទាប់ពីបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញរួមជាមួយមូលនីធិគាំពារកុមារវៀត ណាម ប្រគល់ទឹកដោះគោ ជូនខេត្ត Ca Mau ដោយចំនួនទឹកប្រាក់ស្មើនឹង៤៥០លានដុង សម្រាប់សិស្សានុសិស្ស ជាង៧០០នាក់ ព្រមទាំងប្រ គល់អាហារូបករណ៍សម្រាប់កុមារជាង១០០នាក់ដែលមាន ស្ថានភាពលំបាករបស់ខេត្ត Ca Mau ផងដែរ។
ជាមួយនឹងស្មារតី “ផឹកទឹកនឹកដល់ប្រភពដើម” មូលនីធិដើមឈើ១ លានដើម សម្រាប់វៀតណាមបានអនុវត្តនៅខេត្ត Ca Mau ក្នុងគោល ដៅបង្កើតបរិស្ថានទេសភាព រួមចំណែករារាំងការសំណឹកឆ្នេរសមុទ្រនិងជំនះពុះពារលើផលវិបាកដោយគ្រោះធម្មជាតិ នៅវាលសណ្តទន្លេ Cuu Long ៕