ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ជួបធ្វើការជាមួយគណៈកម្មាធិការដឹកនាំការបោះឆ្នោតខេត្ត An Giang

(VOVWORLD) - នាព្រឹកថ្ងៃទី ១៨ ខែមីនា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការដឹកនាំការបោះឆ្នោតខេត្ត An Giang។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ជួបធ្វើការជាមួយគណៈកម្មាធិការដឹកនាំការបោះឆ្នោតខេត្ត An Giang - ảnh 1ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ vov.vn)

ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានវាយតំលៃថា An Giang អនុវត្តន៍បានល្អនូវភារកិច្ចបង្កើតគណៈកម្មាធិការរៀបចំការបោះឆ្នោតនៃសមាជិកក្រុមប្រឹក្សាប្រជាជន តាមថ្នាក់នីមួយៗ ស្របតាមបទប្បញ្ញត្តិ។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត គួរតែបង្កើនការក្តាប់យកព័ត៌មាន ជំរុញការឃោសនាក្នុងចំណោមប្រជាជន និងបង្កលក្ខណៈដល់ការបំពេញបន្ថែមបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលទៅបោះឆ្នោត សូម្បីតែនៅគៀកជិតថ្ងៃបោះ ឆ្នោតក៏ដោយ។ ទន្ទឹមជាមួយគ្នានោះ ការធ្វើបញ្ជីឈ្មោះបេក្ខជនក៏ចាំបាច់ត្រូវមានការប្រុងប្រយ័ត្ននិង បរានុម័តផងដែរ។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖ “ត្រូវអនុវត្តន៍ការពិគ្រោះយោបល់ត្រឹមត្រូវតាមបទប្បញ្ញត្តិ ដើម្បីឱ្យមានបញ្ជីដោយធានាតាមតម្រូវការ សុខដុម នីយកម្មនិងប្រជាធិបតេយ្យ។ អ្នកដែលមានឈ្មោះក្នុងបញ្ជីនេះ ត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងនាមជាអ្នកតំណាងដែលប្រជាជនជ្រើសរើស ហើយជម្រើសគឺអាស្រ័យលើអ្នកបោះឆ្និត។ កម្មាភិបាលទាំងអស់នេះ ត្រូវឆ្លងកាត់ការពិនិត្យអំពីនយោបាយនិងមានសមត្ថភាពពេញលេញក្នុងការតំណាងឱ្យប្រជាជន”។         

មុននោះនាថ្ងៃទី ១៧ ខែមិនា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញមកអុជធូបនិងដាក់កម្រងផ្កានៅមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធាន Ton Duc Thang ដែលមានទីតាំងនៅទីក្រុង Long Xuyen ខេត្ត An Giang៕

ប្រតិកម្មទៅវិញ

ផ្សេងៗ